website_news:20172606004

កម្មករសំណង់ខ្មែរវាយប្រពន្ធស្លាប់នៅនិងកន្លែងធ្វើការយ៉ាងអាណោចអាធ័ម

http://www.khmer-chonburi.com/archives/ ដំណឹង ពលករឆ្លងដែន | មិថុនា มิถุนายน 23, 2017

មានករណីកម្មករសំណង់ខ្មែរវាយប្រពន្ធស្លាប់នៅនឹងកន្លែងធ្វើការស្ថិតនៅក្នុងស្រុកបាងឡាម៉ុង ខេត្តឈុន បុរីប្រទេសថៃ។ កាលពីថ្ងៃសុក្រ ទី23 ខែមិថុនា ឆ្នាំ2017 មានករណីកម្មករសំណង់ជនជាតិខ្មែរម្នាក់វ័យ 25ឆ្នាំ បានវាយប្រពន្ធមួយដំបងបណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង13:30នាទីនៅក្នុង ការដ្ឋានសំណង់មួយ កន្លែងដែលស្ថិតនៅក្នុងឃុំណងព្រឺ ស្រុកបាងឡាម៉ុងខេត្តឈុនបុរី ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុប្ដីប្រពន្ធមួយគូនេះបានកើតរឿងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរហូតដល់ប្រពន្ធសុំលែងលះគ្នា ធ្វើអោយភាគីខាងប្ដីខឹងសម្បាយ៉ាងខ្លាំងរហូតឈានដល់ប្រើអំពើហឹង្សារវាយប្រពន្ធមួយដំបងបណ្ដាលអោយស្ដ្រីរងគ្រោះជាប្រពន្ធស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុ ក្រោយពេលកើតហេតុរបស់ជាប្ដីត្រូវសន្តិសុខនៅក្បែរកន្លែងកើតហេតុចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចថៃ យកទៅធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

បញ្ជាក់ជនដៃដល់ ដែលវាយប្រពន្ធស្លាប់ត្រូវបានប្រាប់ថា ជាជនជាតិខ្មែរ អាយុ 25ឆ្នាំ ឯប្រពន្ធក៏ជាជនជាតិខ្មែរដូចគ្នា អាយុ ប្រហែល20 ឆ្នាំ បច្ចុប្បន្នជនដៃដល់ត្រូវបានអាជ្ញាធរថៃប្រចាំស្រុកបាងឡាម៉ុង ឃុំខ្លួនទុកដើម្បីធ្វើការសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់។

website_news/20172606004.txt · Last modified: 2017/06/25 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki