website_news:20172606006

ក្រសួងការបរទេស បញ្ជាឲ្យស៊ើបលិខិតឆ្លងដែនដែលថ្លៃហួសហេតុ

http://www.phnompenh-post-news.html Mon, 26 June 2017

ភ្នំពេញ: ក្រសួងការបរទេសកម្ពុជាបានបញ្ជាឲ្យមានការស៊ើបអង្កេតទៅលើតម្លៃលិខិតឆ្លងដែនដែលថ្លៃហួសហេតុសម្រាប់ពលករនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងដែលបានថ្លែងកាលពីសប្តាហ៍មុន។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «នាយកដ្ឋានកិច្ចការកុងស៊ុលនៃក្រសួងការបរទេសកម្ពុជាត្រូវបានណែនាំឲ្យធ្វើការស៊ើបអង្កេតបញ្ហាដែលត្រូវបានលើកឡើងនៅក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍នាព្រឹកនេះ»។

កាសែតភ្នំពេញ ប៉ុស្តិ៍ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ពលករកម្ពុជាជាញឹកញាប់ត្រូវចំណាយប្រាក់ចន្លោះពី ៧០០ ទៅ ៨០០ ដុល្លារទៅទីភ្នាក់ងារ ដើម្បីទទួលបានលិខិតឆ្លងដែនថ្មីនៅពេលដែលលិខិតឆ្លងដែនចាស់ហួសសុពលភាព ខណៈស្ថានទូតកម្ពុជាមិនផ្តល់ការធ្វើលិខិតឆ្លងដែនថ្មី។ លោក សុន្ទរី បានថ្លែងថាកម្ពុជាមិនផ្តល់សេវានេះនៅក្នុងប្រទេសណាមួយទេ។ នៅពេលសូមឲ្យពន្យល់លោកបានថ្លែងថាពួកគេត្រូវតែ «ស៊ើបអង្កេតបញ្ហានេះ»។

លោកស្រី Irene Xavier អ្នកសម្របសម្រួលនៃគណៈកម្មាធិការម៉ាឡេស៊ីសម្រាប់ស្ត្រីកម្ពុជាបានថ្លែងថាការអនុវត្តនេះបានធ្វើឲ្យប៉ះពាល់ដល់ពលករចំណាកស្រុក។ ស្ថានទូតកម្ពុជា គឺជាស្ថានទូតតែមួយគត់នៅក្នុងប្រទេសម៉ាឡេស៊ីដែលមិនធ្វើលិខិតឆ្លងដែនថ្មី ហើយបានហៅថាជាការខ្វះឆន្ទៈនយោបាយពីរដ្ឋាភិបាល៕ PS

website_news/20172606006.txt · Last modified: 2017/06/26 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki