website_news:20172606007

មន្ត្រីនគរបាលការពាព្រំដែនវរៈ៩០៥ ខេត្តឧត្តមានជ័យ កំពុងគៀងគរពលករខ្មែរចូលទៅលួចកាប់ឈើក្រញូង ក្នុងទឹកដីថៃ

http://www.a-n-n-news.html ដោយ: សុផា នុរស្ស ថ្ងៃថ៍ន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧

ខេត្តឧត្តមានជ័យ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់ ដែលគេស្គាល់ឈ្មោះ ចាន់ ដែលបំរើការក្នុងអង្គភាពការពាព្រំដែនវរៈ៩០៥ កំពុងតែដាក់ទុនឲ្យពលករខ្មែរឡើងភ្នំឆ្លងដែនចូលទៅប្រទេសថៃ ដើម្បីលួចកាប់ឈើក្រញូងខុសច្បាប់ តាមច្រករបៀងឈើ ទៀលជ្រុំ ស្ថិតក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

សេចក្តីរាយការណ៍ដដែល បានបន្តថា ចំនួនពលករ ដែលឡើងភ្នំចូលទៅប្រទេសថៃ ដើម្បីកាប់ឈើក្រញូងយកមកលក់ឲ្យមន្ត្រីនគបាលខាងលើ មានចំនួនពី២០ទៅ៣០នាក់ ហើយពេលពលករទាំងនោះកាប់ឈើក្រញូងបានហើយ យកចុះមកត្រូវតែលក់ឲ្យឈ្មោះ ចាន់ ជាកំហិត បើពុំដូចច្នេះគេនិងចាប់យកតែម្តង ដោយអាងឡះថា បង្ក្រាបបទល្មើសព្រៃ។ ហើយសកម្មភាពបែបនេះ គេបានប្រព្រឹត្តទៅជាង៣ឆ្នាំមកហើយ មិនដែលមានស្ថាប័នពាក់ពន្ធណាហ៊ានចេញមុខបង្ក្រាបម្តងណាឡើយ។

ពាក់ពន្ធការចោទប្រកាន់ខាងលើ ក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោក ចាន់ មន្ត្រីនគរបាលប្រចាំការនៅចំណុចខាងលើ បានទេ នៅរសៀល ថ្ងៃទី២៥ មិថុនា។ ដោយឡែកលោក ស៊ុំ សារឿន មេបញ្ជាការវរៈការពាព្រំដែន៩០៥ បានថ្លែងថា ចំពោះករណីនេះ លោកធ្លាប់ដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់មិនឲ្យមានដាច់ខាតហើយ លោកនិងហៅមន្ត្រីនគរបាលរូបនោះមកសួរនាំ៕

website_news/20172606007.txt · Last modified: 2017/06/26 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki