website_news:20172606008

ក្រុមការងារស្ថានទូតខ្មែរ ចុះជួយសម្របសម្រួលដល់ពលករខ្មែរម្នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថៃ

http://www.khmer-chonburi.com/archives/ | มิถุนายน 25, 2017

ក្រុមការងារស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានជួយសម្របសម្រួលដល់ពលករខ្មែរម្នាក់ដែលរងគ្រោះត្រូវគេចាក់មួយដែកឆាបកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបាងឡាម៉ុងខេត្ដឈុនបុរី។ កាលពីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំនៅបាងកក បានសម្របសម្រួលបញ្ជូនពលករខ្មែរឈ្មោះ ផុត ស៊ីក្រាម ចេញពីមន្ទីរពេទ្យ បានឡាក់ម៉ុង ស្រុកសិរ៉ាឆា ខេត្តឈុនបុរី ដែលជនល្មើសត្រូវគេចាក់នឹងដែកឆាប(ក្រោមបេះដូង)កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ដើម្បីទៅការិយាល័យអង្គការ IOM នៅប៉ោយប៉ែត។ ជានិច្ចកាលយើងឃើញថា ក្រុមការងារស្ថានទូតខ្មែរប្រចាំប្រទេសថៃ តែងយកទឹកចិត្តទុកដាក់ចុះជួយដោះស្រាយបញ្ហាកាលំបាក់របស់បងប្អូនពលករខ្មែរ ដែលកំពុងបំរើការងារនៅក្នុងប្រទេសថៃ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីក្ដីសុខនិងសុវត្ថិភាពរបស់បងប្អូនពលករខ្មែរ។

website_news/20172606008.txt · Last modified: 2017/06/26 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki