website_news:20172606009

បុរសពលករខ្មែរ តូចចិត្តនិងប្រពន្ធរត់ចោលទៅយកប្ដីថ្មី ផឹក ស្រាស្រវឹងស្រឿងៗ យកកាំបិតកាប់ក្បាលខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់

http://www.khmer-chonburi.com/archives/ เพียะตรา ประ | มิถุนายน 25, 2017 |

មានករណីពលករខ្មែរម្នាក់តូចចិត្តនិងប្រពន្ធលែងចោលហើយរត់ចោលទៅយកប្ដីថ្មី ផឹកស្រាស្រវឹងស្រឿងទាញកាំបិតធ្វើម្ហូបកាប់ក្បាលខ្លួនឯងបណ្ដាលរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង20យប់ថ្ងៃអាទិត្យទី25 ខែមិថុនាឆ្នាំ 2017 ស្ថិតនៅក្នុងបន្ទប់ជួលលេខ17/3 Moo 8, Ban Khao Rd.Wang Krachaa District, Trat នៅកន្លែងកើតហេតុសមត្ថកិច្ចបានប្រទះឃើញបុរសម្នាក់មានឈាមហូរជោគពេញក្បាល។ ប្រភពពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ភារិត អាយុ33 ឆ្នាំ សញ្ជាតិខ្មែរ ទើបនិងលែងលះជួយប្រពន្ធបាន10ថ្ងៃ ដោយប្រពន្ធបន្សល់ទុកនូវកូនពីរនាក់ហើយរត់ទៅយកប្ដីថ្មី ធ្វើប្អូនប្រុសរបស់គាត់ពិបាកចិត្តយ៉ាងខ្លាំង នៅមុនពេលកើតហេតុប្អូនប្រុសរបស់គាត់បានផឹកស្រាស្រវឹងស្រឿង រួចដើរទៅយកកាំបិតចិតបន្លែមក កាប់ក្បាលខ្លួនឯងបណ្ដាលរងរបួសហើយត្រូវអ្នកជិតខាងជួយនាំគ្នាហាមរួចហៅទូរស័ព្ទទៅ សមត្ថកិច្ចអោយមកជួយអន្តរាគមន៍តែម្ដង។ បច្ចុប្បន្នបុរសរងគ្រោះត្រូវបានភ្នាក់ងារសង្គ្រោះខេត្តត្រាតប្រទេសថៃបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ។

website_news/20172606009.txt · Last modified: 2017/06/26 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki