website_news:20172606010

ពលករចំណាកខុសច្បាប់38នាក់ សរុកចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ត្រូវអាជ្ញាធរថៃឃាត់ខ្លួន

http://www.khmer-chonburi.com/archives/ มิถุนายน 25, 2017

ពលករចំណាកស្រុកខុសច្បាប់ចំនួន38នាក់ទៀតហើយ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបន្ទាប់ពីសំរុកចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ។ កាលពីវេលាម៉ោង20យប់ ថ្ងៃសៅរ៍ ទី24 ខែមិថុនា ឆ្នាំ2017 កំលាំងសមត្ថកិច្ចប៉ូលិសថៃ ប្រចាំប៉ុស្តិ៍ Pak Nam Ranong ខេត្តរះណង ប្រទេសថៃ បានធ្វើការស្ទាក់ចាប់ខ្លួនពលករចំណាកស្រុកខុសច្បាប់សញ្ជាតិមីយ៉ាន់ម៉ាប្រុស ស្រី ចំនួន38នាក់ ខណៈពេលកំពុងធ្វើដំណើរដើរតាមច្រកព្រំដែនធម្មជាតិស្ថិតនៅក្នុង Soi Bodhi Moo 5, Pak Nam, Muang, Ranong, Ranong ព្រមទាំងឃាត់បានរថយន្ដម៉ាកអ៊ីសុយសុយ mu7 មួយគ្រឿងត្រៀមចាំដឹកពលករខុសច្បាប់ទាំងនោះចូលទៅស្វែងរកការងារធ្វើនៅតំបន់ទេសចរណ៍ ភូកេតប្រទេសថៃ ។ ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថាពលករចំណាកស្រុកទាំងអស់ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនហើយបញ្ជូនយកទៅធ្វើការសាកសួរនៅស្ថានីយប៉ូលិសដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/20172606010.txt · Last modified: 2017/06/26 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki