website_news:2017260702

មន្រ្តីជាន់ខ្ពស់នគរបាលជាតិថា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទពិបាកទប់ស្កាត់

http://kleykley.sabay.com.kh/article/ ថ្ងៃច័ន្ទទី24 កក្កដា 2017 19:43

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ នៅតែបន្តកើតមាន ហើយវិវត្តន៍ប្រែប្រួលទៅរកភាពស្មុគស្មាញ។ លោកនិយាយដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅព្រឹកថ្ងៃទី២៤កក្កដា។

លោកថា នេះជាប្រភេទបទល្មើសពិបាកទប់ស្កាត់ ដែលថ្មីៗនេះ ក៏មានការលេចឡើងនូវប្រភេទបទល្មើសថ្មី ២បន្ថែមទៀត គឺការជួលឲ្យស្ត្រីពរពោះសម្រាលកូន ក្នុងតម្លៃ ១ម៉ឺនដុល្លារ ទៅ ១២០០០ដុល្លារ និងការជួញដូរសរីរាង្គ ដោយប្រើប្រាស់រូបភាពបន្លំជាសាច់ញាតិរួចហើយណាត់គ្នាទៅប្តូរនៅក្រៅប្រទេស។ លោកបន្តថា រយៈពេល ៦ខែដើមឆ្នាំ២០១៧ សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបការជួញដូរ និងអាជីវកម្មផ្លូវភេទ ចំនួន ៦៣លើ៣០ករណី ឃាត់ខ្លួន ៧២នាក់ (ស្រី១៦នាក់) ជនបរទេស ៧នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ រំដោះជនរងគ្រោះ ១៤៤នាក់ ក្នុងនោះអំពើជួញដូរមនុស្សចំនួន ១៥ករណី ឃាត់ខ្លួន ២២នាក់ ស្រី ៩នាក់ (ជនបរទេសចំនួន ៦នាក់)៕ អត្ថបទ៖ សំភី

website_news/2017260702.txt · Last modified: 2017/07/26 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki