website_news:2017260703

ក្មេងស្រីខ្មែរអាយុ១៣ឆ្នាំម្នាក់ត្រូវម្ដាយយកទៅលក់អោយក្លាយជាស្រ្ដីបំរើផ្លូវភេទ ដើម្បីយកលុយសងបំណុលគេ

https://khmernotes.com/news/ July 25, 2017 3:51 PM

កម្ពុជា៖ ក្មេងស្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានក្លាយជាអ្នករកស៊ីផ្លូវភេទ ក្រោយពីម្ដាយរបស់ក្មេងស្រីរូបនេះបានយកនាងទៅលក់ដើម្បីយកប្រាក់សងបំណុល។ កើតជាកូនស្រីរបស់គ្រួសារអ្នកនេសាទម្នាក់ ក្មេងស្រីរងគ្រោះត្រូវម្ដាយរបស់នាងបានលក់នាងក្នុងតម្លៃ៨០០ដុល្លា ហើយអោយក្មេងស្រីអាយុ១៣ឆ្នាំរូបនេះទៅធ្វើការជាស្រ្ដីបំរើផ្លូវភេទនៅក្នុងផ្ទះបនមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះពីមួយថ្ងៃទៅមួយថ្ងៃទទួលការរំលោភបំពានផ្លូវភេទជាច្រើនពីសំណាក់ភ្ញៀវដែលបានយកនាងទៅគេង។

ម្ដាយរបស់ក្មេងស្រីរងគ្រោះបាននិយាយថា៖ ដោយសារតែគាត់គិតខុសមួយពេល គាត់ពិតជាស្ដាយក្រោយណាស់ដែលគាត់សម្រេចចិត្តលក់កូនស្រីរបស់ខ្លួនអោយទៅធ្វើជាស្រីបំរើផ្លូវភេទនេះ ប្រសិនបើគាត់ដឹងដូចអ្វីដែលគេបានពន្យល់ណែនាំគាត់ គាត់មិនលក់កូនស្រីរបស់ខ្លួនអោយក្លាយជាស្រ្ដីបំរើផ្លូវភេទបែបនេះទេ។

ក្មេងស្រីរងគ្រោះពេលនេះ ត្រូវបានអង្កការមួយ(សុំមិនបញ្ចេញឈ្មោះ) ជួយសង្រ្គោះរូបនាងអោយចេញផុតពីជីវិតស្រ្ដីបំរើផ្លូវភេទនេះ ហើយអង្កការខាងលើបានជួយអោយក្មេងស្រីរងគ្រោះមានការងារធ្វើ ក្លាយជាកម្មកានីនៅក្នុងរោងចក្រមួយកន្លែង។

ក្មេងស្រីរងគ្រោះបាននិយាយថា៖ ពេលនេះនាងមានលំនឹងល្អប្រសើរជាងមុន ប៉ុន្ដែមិនសូវច្រើនទេគ្រាន់តែមានលទ្ធភាពគ្រប់គ្រាន់អាចទ្រាំទ្របាន។ ពេលនេះគាត់មានការងារល្អធ្វើ ហើយគាត់ចង់អោយស្រ្ដីដែលធ្វើការបំរើផ្លូវភេទឈប់លក់ខ្លួនមកធ្វើការដូចគាត់វិញ។ បុត្រ ប្រភព៖ CNN

website_news/2017260703.txt · Last modified: 2017/07/26 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki