website_news:2017260706

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កម្ពុជាបាននឹងកំពុងធ្វើច្បាប់ស្តីពីការពពោះជំនួសដើម្បីធ្វើយ៉ាងណាឲ្យការពពោះជំនួសនេះ គឺត្រឹមត្រូវតាមច្បាប់

http://police.gov.kh/blog/ 10:19 am 26 កក្កដា 2017

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជាបាននឹងកំពុងធ្វើច្បាប់ស្តីពីការពពោះជំនួសដើម្បីធ្វើយ៉ាង ណាឲ្យការពពោះជំនួសនេះ គឺត្រឹមត្រូវតាមច្បាប់។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំ ទារកករណីពពោះជំនួស ដើម្បីយកទៅចិញ្ចឹមទៅក្រៅប្រទេស នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស បានលើកឡើងថា ច្បាប់មួយនេះ នឹងធ្វើយ៉ាងណាកម្រិតឲ្យបានថានៅក្នុងកម្រិតប៉ុនណាក្នុងគោលការណ៍ មនុស្សធម៌ និងកម្រិតណាជាការប្រព្រឹត្តបទល្មើស។

បើតាមលោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងថា បច្ចុប្បន្ននេះដោយសារកម្ពុជាមិនទាន់មានច្បាប់ស្តីពីការពពោះជំនួសនេះ ហើយក្នុងករណីដែលទារកដែលកំពុងមានជីវិតនៅក្នុងផ្ទៃ ឬកើតទៅហើយនោះ គឺសមត្ថកិច្ចនឹងធ្វើការដោះស្រាយទៅតាម នីតិវិធី។ លោកជំទាវ បានលើកជាឧទាហរណ៍ថា ដើម្បីបានកូនដែលពពោះជំនួសយកទៅចិញ្ចឹមបាននោះ គឺបុរសដែលជាឳពុក គឺត្រូវទៅសុំឲ្យតុលាការបញ្ជក់ថាកូននោះជាកូនរបស់គាត់ដោយបញ្ជាក់ឌីអិនអេ ហើយម្តាយខ្លួនឯងអនុញ្ញាតឲ្យបុរស ដែលជាមេជីវិតរបស់កូននោះទៅចិញ្ចិមដោយមានសាលក្រមចេញពីតុលាការ។ លោកជំទាវ បានបន្តថា ប្រសិនបើបុរសដែលជាឳពុករបស់ទារកនៅក្នុងផ្ទៃម្តាយដែលពពោះជំនួសនេះ មានឆន្ទៈក្នុងការ ចង់បានកូនទៅចិញ្ចឹមមែននោះ គឺមិនមានការគួរអីកើតវាងពីការសម្របសម្រួលផ្នែកច្បាប់ដោយគាត់មកធានាអះអាងនៅ ចំពោះមុខច្បាប់ ៕

website_news/2017260706.txt · Last modified: 2017/07/26 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki