website_news:2017260708

ថៃ ចាប់ផ្ដើមការចុះឈ្មោះជនអន្តោប្រវេសន៍ដែលធ្វើការក្នុងប្រទេសខ្លួន

http://kleykley.sabay.com.kh/article/ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង 07:59

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Sirichai Distakul បានថ្លែងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ថា ប្រទេសថៃនឹងគ្មានជនអន្តោប្រវេសន៍ខុសច្បាប់ទៀតឡើយ នៅឆ្នាំក្រោយ បន្ទាប់ពីថៃបានបើកយុទ្ធនាការចុះឈ្មោះជូនដល់ជនអន្តោប្រវេសន៍ដែលប្រកបការងារនៅថៃ នៅមជ្ឈមណ្ឌល 101 ។ លោកបន្តថា មជ្ឈមណ្ឌល 101 ទាំងអស់អាចទទួលការចុះឈ្មោះជនអន្តោប្រវេសន៍ចំនួន ២លាននាក់ ឬ ជាង ១៥០០ នាក់ ក្នុងមួយថ្ងៃ។ ការចុះឈ្មោះនេះ ធ្វើឡើងសម្រាប់ពលករដែលគ្មានឯកសារត្រឹមត្រូវដែលកំពុងប្រកបការងារនៅប្រទេសថៃ។

ការចុះឈ្មោះដែលមានរយៈពេលដល់ថ្ងៃទី៧ ខែកក្កដា នេះ គឺស្របតាមអនុក្រិត្យ ដែលដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះនិយោជកទាំងឡាយណា ដែលជួលពលករបរទេសធ្វើការដែលគ្មានឯកសារត្រឹមត្រូវ៕

website_news/2017260708.txt · Last modified: 2017/07/26 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki