website_news:2017260709

អាសូរខ្លាំងពលការនីខ្មែរម្នាក់ ត្រូវ របងទ្វារដែកទម្ងន់ 500គីឡូរលំសង្កត់ក្បាលបណ្ដាលឲ្យរងរបួសធ្ងន់នៅក្នុងប្រទេសថៃ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม កក្កដា 26, 2017

ប្រទេសថៃ÷ កើតហេតុការរបងទ្វារដែករបស់ក្រុមហ៊ុនអេតចាយនៅក្នុងប្រទេសថៃរលំសង្កត់ក្បាលនារីពលករខ្មែរម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់របងទ្វាដែករលំសង្កត់ក្បាលនារីពលករខ្មែរនេះបានកើតឡើងនៅវេលាម៉ោង06:30នាទីល្ងាច ថ្ងៃអង្គារ ទី25 ខែកក្កដា ឆ្នាំ2017 នៅត្រង់ចំណុចមុខ ក្រុមហ៊ុន អេត ចាយមួយកន្លែង ស្ថិតនៅក្នុង ខ័ណ្ឌផេសាម៉ៃ ស្រុកមឿង ខេត្តសាមុតប្រាកាន ប្រទេសថៃ ជនរងគ្រោះត្រូវទ្វារដែករលំសង្កត់នោះមានឈ្មោះ ផែន លី ភេទស្រី អាយុ 24ឆ្នាំ ជាពលករខ្មែរធ្វើការនៅរោងចក្រអេតចាយនៅកន្លែងកើតហេតុ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុនារីរងគ្រោះនិងប្ដីរបស់នាងបានជួយគ្នាទាញទ្វារបងដែករបស់ក្រុមហ៊ុនអេតចាយខាងលើដែលមានទម្ងន់ជាង 500គីឡូក្រោម ដើម្បីបិទទ្វារក្រោយពីចេញពីធ្វើការតែកើតឧបហេតុធ្វើឲ្យទ្វាររបងរលំមកសង្កត់លើក្បាលនារីរងគ្រោះបណ្ដាលបែកឈាមដាបខ្លួនរហូតដល់សន្លប់បាត់ស្មារតី ក្រោយពេលកើតហេតុប្ដីរបស់នារីរងគ្រោះនិងអ្នកឃើញហេតុការបានជួយគ្នាលើកទ្វាររបងរួចបញ្ជូននារីទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តសាមុតប្រាកាន។ បន្ទាប់ពីកើតហេតុការណ៍រួចសម្ថកិច្ចតម្រួតប៉ុស្តិ៍បាងប៉ូ បានចុះទៅធ្វើកំណត់ហេតុដល់កន្លែងកើតហេតុ ដើម្បីរកមូលហេតុដែលបង្កអោយកើតគ្រោះលើកនេះ។ ÷ប្រាក់ ភត្ត្រា

website_news/2017260709.txt · Last modified: 2017/07/26 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki