website_news:2017260714

ស្ថានទូតកម្ពុជា នៅប្រទេសនានា តែងតែផ្ដល់ជំនួយ ដល់ពលករខ្មែរ កំពុងរងគ្រោះ

http://www.daem-ampil-news.html ថ្ងៃពុធ, ២៦ កក្កដា ២០១៧ 14:03 ដោយ: ធី លីថូ ID:012

ភ្នំពេញ ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការខ្មែរ បានបញ្ជាក់ថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលខ្មែរ ប្រចាំនៅបណ្តាប្រទេសនានា តែងតែផ្ដល់ជំនួយដល់ពលករខ្មែរ ដែលកំពុងរងគ្រោះ។ ការលើកឡើងរបស់ក្រសួងការបរទេសនេះ បន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បានដាក់ចំណងជើងអត្ថបទជាភាសាអង់គ្លេសថា “Migrant worker protections , reports find” ដោយអ្នក ព័ត៌មានបានដកស្រង់របាយការណ៍របស់បណ្តាញទេសន្តរប្រវេសន៍តំបន់ទន្លេមេគង្គ (MMN) បានលើកឡើងថា “ជនទេសន្តរប្រវេសន៍ បានរាយការណ៍ប្រាប់ MMN ថា នៅពេលពួកគេសុំជំនួយពីស្ថានទូត ពួកគេពុំបានទទួល បានការជួយនោះទេ”។

យោងតាមសេចក្តីជូនដំណឹង របស់អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី នៅថ្ងៃទី២៦ កក្កដា នេះបានបំភ្លឺថា ស្ថានទូត/ស្ថានអគ្គកុងស៊ុលកម្ពុជាទាំងអស់ បានផ្តល់ជំនួយចាំបាច់នានា ដល់ពលរដ្ឋ ពលករ កម្ពុជា នៅបណ្តាប្រទេសតាំងនៅ ហើយចាត់ទុកការជួយនេះជាកិច្ចការអាទិភាពមួយរបស់ស្ថានតំណាង ទោះត្រូវប្រឈម និងការលំបាកយ៉ាងណាក៏ដោយ។ ក្រសួងការបរទេស តែងតែជូនព័ត៌មាន ដល់សារធារណជន និងប្រព័ន្ធផ្សព្វផ្សាយ អំពីករណីជាក់ស្ដែង ជាច្រើននៃការជួយសង្រ្គាះ ពលករកម្ពុជា ពីសំណាក់ស្ថានតំណាងកម្ពុជា នៅក្រៅប្រទេស។

ថ្មីៗ នេះក្រសួងទើបតែ បានបង្ហាញពីលទ្ធផល ប្រកបដោយផ្លែផ្កា នៃការខិតខំប្រឹងប្រែង របស់ក្រសួង និងស្ថានតំណាងកម្ពុជា នៅក្រៅប្រទេស ក្នុងឆមាសទី១ឆ្នាំ២០១៧។ ដូច្នេះការចោទប្រកាន់ នៅពេលពួកគេសុំជំនួយ ពីស្ថានទូតនានា ពួកគេពុំបានទទួលការជួយនោះ វាពុំមានមូលដ្ឋានការពិតឡើយ ៕

website_news/2017260714.txt · Last modified: 2017/07/26 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki