website_news:2017260902

តុលាការ កាត់ទោសបុរស២នាក់ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទជួញដូរមនុស្ស

http://www.thmey-thmey-news.htm 26, Sep 2017 , 11:58 am ដោយ: ថ្មីៗ

បុរស២នាក់ ត្រូវបានសាលដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងសងសំណងជាង៩ម៉ឺនដុល្លារទៅជនរងគ្រោះ ពីបទជួញដូរមនុស្សចំនួន១៧នាក់ទៅប្រទេសចិន។ ក្នុងករណីនេះ ជនល្មើស បានបោកជនរងគ្រោះ ក្រោមរូបភាពផ្តល់ឱកាសរៀនថ្នាក់បរិញ្ញាបត្រ និងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ កាត់ដេរសម្លៀកបំពាក់។ បុរស២នាក់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ កាលពីនៅថ្ងៃទី២៥ ខែកញ្ញា ពីបទជួញដូរជនរងគ្រោះចំនួន១៧នាក់ ទៅប្រទេសចិន មាត្រា១១ នៃច្បាប់បង្ក្រាបអំពើជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។ តុលាការ ក៏បង្គាប់ឲ្យជនជាប់ចោ រួមគ្នាសងសំណងចំនួន ៩២,២០០ដុល្លារ ដល់ជនរងគ្រោះផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការបេសកម្មយុត្តិធម៌អន្តរជាតិប្រចាំកម្ពុជា (IJM) នៅថ្ងៃទី២៥ខែកញ្ញា បានឲ្យដឹងថា ជនល្មើល បានបោកបញ្ឆោតជនរងគ្រោះ ក្នុងរូបភាពផ្តល់ឱកាសរៀនថ្នាក់បរិញ្ញាបត្រ និងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ កាត់ដេរសម្លៀកបំពាក់ តាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលគណនេយ្យវិជ្ជាជីវៈ(IPAT)។ តែផ្ទុយទៅវិញ ជនរងគ្រោះត្រូវបានជួញដូរទៅប្រទេសចិន ធ្វើការជាកម្មកររោងចក្រ។ តាមសាក្សីដែលជាជនរងគ្រោះ ពួកគេត្រូវបានតម្រូវឲ្យធ្វើការ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយទទួលបានតែពាក់កណ្តាល នៃប្រាក់ឈ្នួលដំបូងដែលបានសន្យា។ បើទោះជនរងគ្រោះទទួលបាន ការរៀនភាសាចិនបឋម ប៉ុន្តែពួកគេត្រូវបង់ថ្លៃឈ្នួលបន្ថែមទៀតគ្រប់ទីកន្លែង និងត្រូវតម្រូវឲ្យធ្វើការនៅពេលពួកគេឈឺ។ នេះបើតាម អង្គការ IJM ដែលបានស្រង់សម្តីរបស់ជនរងគ្រោះ។

លោក Peter Williams នាយកអង្គការ IJM បានចាត់ទុកការផ្តន្ទាទោសទាំងនេះ គឺជាសញ្ញាបង្ហាញថា តុលាការកម្ពុជា មានសមត្ថភាពមើលហួសពីអាការខាងក្រៅ ដែលបង្ហាញពីភាពគួរឲ្យគោរពរបស់ជនល្មើសទាំងនេះ និងមើលឃើញជាក់ស្តែងជាក់ច្បាស់អំពីអាជីវកម្មមួយនេះ ដែលជាបណ្តាញឧក្រិដ្ឋជួញដូរ៕

website_news/2017260902.txt · Last modified: 2017/09/26 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki