website_news:2017260903

មេបញ្ជាការយោធាការពារព្រំដែនវរៈសេនាតូចលេខ403 ត្រូវគេសង្ស័យនៅពីក្រោយថៅកែឈើក្រញូងដ៍ធំម្នាក់

http://ann.com.kh/site/news/ ថ្ងៃអង្គារ, 26 ខែកញ្ញា 2017 12:19 ល្ងាច

ខេត្តឧត្តរមានជយ៖ លោក ធឿង ធា មេបញ្ជាការយោធាការពាព្រំដែនវរ:សេនាតូចលេខ 403 ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងថៅកែឈើក្រញ៉ងដ៍ធំម្នាក់ដែលកំពុងធ្វើសកម្មភាពគៀងគរពលករឆ្លងដែនចូលទៅលួចកាប់ឈើក្រញ៉ូងនៅឯប្រទេសថៃ និងប្រម៉ូលទិញផ្តាច់មុខនៅលើខ្នងភ្នំដងរ៉ែក។

មានសេចក្តីរាយការណ៍ពីស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទថា បច្ចុប្បន្នបទល្មើសឈើក្រញ៉ូងកំពុងតែមានភាពគ្រឹកគ្រេង និងមានថៅកែប្រម៉ូលទិញផ្តាច់មុខ និងគៀងគរពលករឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃលួចកាប់ឈើក្រញ៉ូងដើម្បីយកមកលក់អោយខ្លួន។ ថៅកែឈើក្រញ៉ូងដែលកំពុងធ្វើសកម្មភាពខាងលើត្រូបានគេស្គាល់ឈ្មោះ ហ៊ា លឹម ត្រូវជាប្អូនបង្កើតរបស់ លោកឧកញ្ញា ស្រ៊ុន ម៉េងលាង ហើយក៍ជាថៅកែសេរីចាស់ដែលបាត់មុខមួយរយ:ស្រាប់តែពេលថ្មីៗនេះក៍លេចមុខមកវិញ(ហ៊ា លឹម)ហើយធ្វើការប្រម៉ូលទិញឈើក្រញ៉ូងផ្តាច់មុខយ៉ាងគម្ហុកជាថ្មីម្តងទៀត។

ប្រភពពីសមត្ថកិច្ចបានលួចខ្សឹបប្រាប់ថាការប្រម៉ូលទិញឈើក្រញ៉ូងរបស់ថៅកែខាងលើមានរយ:ពេលបីខែមកហើយ នៅចំនុចខ្នងភ្នំដងរ៉ែកចាប់ពីច្រកទឹកជប់ច្រកចំបក់កោងច្រកក្បាលអូរស្វាយស្ថិតនៅឃុំអូរស្វាយស្រុកត្រពាំងប្រាសាទដេញមកទិសខាងលិចចំនុចវាលខ្សាច់ច្រកក្បាលទន្សោងស្ថិតនៅឃុំត្រពាំងប្រិយស្រុកអន្លង់វែង។ តាមច្រករបៀងតូចៗខាងលើត្រូវបានឈ្មោះ ហ៊ា លឹម ពង្រាយកូនចៅដាក់នៅតាមច្រកមិនអោយមានពលករសំពាយឈើក្រញ៉ូងណាម្នាក់យកចុះបានឡើយដោយគេប្រម៉ូលទិញផ្តាច់នៅលើខ្នងភ្នំដងរ៉ែកនោះតែម្តង។

ប្រភពពីនាក់ស៊ីឈ្នួលដឹកឈើក្រញ៉ូងតាមម៉ូតូសុំមិនបញ្ចញឈ្មោះម្នាក់បានអោយដឹងថាគាត់ស៊ីឈ្នួលដឹកឈើអោយ ហ៊ា លឹម ដោយគិតថ្លៃជាគីឡូដោយក្នុងមួយគីឡូក្រាម2500រៀលដោយដឹកពីចំនុចច្រកទឹកជប់យកមកដាក់នៅក្នុងបន្ទាយយធាទីបញ្ជាការកងល្បាតលេខ5ដែលមានលោកឆើត កបជាមេបញ្ជាការ ហើយម៉ូតូដែលធ្វើការដឹកជញ្ជូនមានចំនួនជាង10គ្រឿង និងមានរថយន្តទៅដឹកបន្តរយកចូលទៅទីរួមស្រុកអន្លង់វែងជាទីសំចតមុនពេលគេដឹកជញ្ជូនទៅប្រទេសវៀតណាម។

គួរបញ្ចាក់ថា ប្រសិនបើមិនមានការឃុបឃិតពីមន្ត្រីយោធាដែលប្រចាំការនៅភូមិសាស្ត្រខាងលើជាពិសេសលោកធឿង ធាដែលជាមេបញ្ជាការផងនោះបទល្មើសខាងលើក៍មិនអាចប្រព្រឹតទៅបានឡើយ។

លោក ធឿង ធា មេបញ្ជាការយោធាកាពារព្រំដែនវរ:សេនាតូច403 បានអោយក្រុមការងារយើងដឹងនៅរសៀលថ្ងៃទី24ខែកញ្ញាឆ្នាំ2017 ថា ពាក់ពន្ធករណីខាងលើលោកមិនបានដឹងទេចាំមើលលោកនិងសួរនាំទៅកូនចៅលោក៕

website_news/2017260903.txt · Last modified: 2017/09/26 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki