website_news:2017260904

ពលករខ្មែរម្នាក់ធ្វើការនៅក្នុងរោងចក្រមួយត្រូវបានភ្លើងឆេះស្លាប់

http://www.yobminh.com/ អ៊ី បញ្ញា | September 25, 2017

ពលករខ្មែរម្នាក់ធ្វើការនៅក្នុងរោងចក្រមួយត្រូវបានភ្លើងឆេះស្លាប់បន្សល់ទុកកូនឲ្យនៅកំព្រាឪពុកនិងប្រពន្ឋក្លាយជាស្រ្តីមេម៉ាយ ។ យ៉ាងណានៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គណនីឈ្មោះ «Ken Thorn» មិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យ និងមិនបានបញ្ជាក់ថាតើហេតុការណ៍នោះកើតឡើងនៅពេលណា យើរោងចក្រនោះឈ្មោះអ្វី និងមានទីតំាងនៅទីកន្លែងណាឲ្យពិតប្រាកដនោះដែរ គ្រាន់តែបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឌួង មុំ ប៉ុណ្ណោះ ។

នៅលើបណ្តាញសង្គមដដែលគណនីឈ្មោះ«Ken Thorn»បានរៀបរាប់យ៉ាងដូច្នេះថា«ថ្ងៃនេះខ្ញុំបានទៅមើលសព ជាមួយលោកបងឃើញហើយអាណិតខ្លោចចិត្តមុននឹងស្លាប់សែនវេទនា ត្រូវភ្លើងឆេះខ្លោចរត់ពេញរោងចក្របានថៅកែយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ តែជាអកុសលដល់ពេទ្យហើយបានប៉ុន្មានថ្ងៃស្លាប់ដដែល ( ស្រណោះកាលគ្រាឡើងយន្តហោះ លើកដៃលាប្រពន្ធកូន និងគ្រួសារសាច់ញាតិបងប្អូន ទាំងទឹកភ្នែកថា កូនណ្ហើយ..! កូនកុំយំប៉ាទៅធ្វើការឆ្ងាយ ប៉ាទៅរកលុយមកអោយកូនចាយ កូនកុំយំណា…!សំពះលាឪពុកម្តាយទាំងទឹកភ្នែកថា កូនសុំលាសិនហើយ ពុក ម៉ែ ថែខ្លួនផង ។ ពេលដល់កូរ៉េធ្វើការថា នឹកអើយសែននឹក រំពឹងទុកថាថ្ងៃណាមួយបានជួបជុំ ខែ12 សុំថៅកែរួចហើយថា ទៅលេងស្រុក ព្រោះនឹកខ្លាំងពេក តែឥឡូវប្រែក្លាយជាងងឹតសូន្យ មច្ចុរាជបានឆក់យកជីវិតបាត់ហើយ ) ។

បើរៀបរាប់ទៀតទឹកភ្នែកអ្នកផុសស្រក់កាន់តែខ្លាំងហើយ សូមឲ្យវិញ្ញាណក្ខន្ឋបង ឌួង មុំ ទៅកាន់សុគតិភពចុះ ( អនិច្ចា ជិវិតពលករ ហ៊ានលះបង់អ្វីៗ ដើម្បីអ្នកផ្ទះ ផ្ញើសាច់នៅកូរ៉េ ផ្ញើឆ្អឹងយកទៅផ្ទះ ) សូមឲ្យពុកម៉ែបងប្អូនយល់ពីទឹកចិត្តពួកខ្ញុំផង បើមិនបានជួយអីទេ សូមកុំឲ្យតែពួកខ្ញុំពិបាកចិត្តទៅបានហើយ…!»។ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នំា២០១៧ភ្នាក់ង«សារព័ត៌មាន ដំណឹងយប់មិញ »មិនអាចរកការសុំអត្ថាធិប្បាយបានទេពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចំាសាធារណរដ្ឋកូរ៉េ ៕

website_news/2017260904.txt · Last modified: 2017/09/26 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki