website_news:2017260905

តាមឪពុកម្តាយមកធ្វើការនៅថៃ ត្រូវគេចាប់យកទៅលក់អោយហាងខារ៉ាអូខេ

http://pheaktraprak.com By เพียะตรา ประ September 26, 2017

ក្មេងស្រីអាយុប្រហែល13ឆ្នាំម្នាក់ ជាកូនរបស់កម្មករបរទេសម្នាក់ ឪពុកម្តាយធ្វើការនៅខេត្តឆាកឈើងសៅ ត្រូវគេយកទៅលក់អោយហាងខារ៉ាអូខេ តែត្រូវបានតៃកុងឡានតាក់ស៊ីថៃជួយរំដោះរួចផុតពីក្រញាំបីសាច។ ប្រទេសថៃ÷មានករណីក្មេងស្រីអាយុប្រហែល13ឆ្នាំម្នាក់ ជាកូនរបស់កម្មករបរទេសឪពុកម្តាយធ្វើការនៅក្នុងខេត្តឆាកឈើងសៅ ត្រូវជនមិន ស្គាល់មុខចាប់ខ្លួនយកទៅលក់អោយហាងខារ៉ាអូខេមួយកន្លែងនៅក្នុងប្រទេសថៃ។ ករណីនេះបានកើតឡើងកាលពី11:35នាទីយប់នាថ្ងៃអាទិត្យទី24 ខែកញ្ញា ឆ្នាំ2017 ។

ប្រភពពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះปีญากมล บุญธบงค์ បានសរសេរសារនិងរូបភាពក្មេងស្រីអង្គុយហូទឹកភ្នែកនៅក្នុងឡានតាក់ស៊ីបង្ហោះនៅអាខោនហ្វេសប៊ុកនាងថា ក្មេងស្រីរងគ្រោះម្នាក់ត្រូវគេចាប់មកពីស្រុកប៉ែតលីវ ខេត្តឆាកឈ។ងសៅ ហើយយកទៅលក់អោយហាងខារ៉ាអូខេមួយកន្លែង តែរូបនាងលួចរត់ចេញ ហើយមកជួបប្រទះនិងអ្នកបើកបររថយន្ដតាក់ស៊ីចិត្តធម៌ជួយរំដោះខ្លួនក្មេងស្រីនេះចេញពីកន្លែងកើតហេតុ រួចជូនប្ដឹងសមត្ថកិច្ចថៃ។

បើតាមការចុះផ្សាយរបស់គេហទំព័រTnews បានសរសេរថាក្មេងដែលត្រូវតៃកុងរថយន្តតាក់ស៊ីជួយរំដោះមកនោះជាកូនរបស់ពលករបរទេស ធ្វើការនៅស្រុកប៉ែតលីវ ខេត្តឆាកឈើងសៅ ត្រូវបានក្រុមជនមិនស្គាល់មុខចាប់ខ្លួនយកទៅលក់អោយហាងខារ៉ាអូខេមួយកន្លែង តែសំណាងល្អក្មេងស្រីរូបនោះបានលួចរត់គេចខ្លួនហើយជួបតៃកុងតាក់ស៊ីចិត្ដធម៍ ជូនបណ្ដឹងសមត្ថកិច្ចថៃ។ បច្ចុប្បន្នក្មេងស្រីរងគ្រោះកំពុងស្នាក់នៅប៉ុស្តិ៍ប៉ូលិស(ឡាតផ្លាវ)នាទីក្រុងបាងកក។

website_news/2017260905.txt · Last modified: 2017/09/26 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki