website_news:2017261004

អនុញ្ញាតឲ្យពលករកម្ពុជា ប្រើឯកសារថតចម្លង យកទៅធ្វើប៉ាស្ព័រ ត្រួតសញ្ជាតិបាន

http://pheaktraprak.com/archives By เพียะตรา ประ October 25, 2017

គណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាក្នុងប្រទេសថៃបានចេញសេចក្ដីប្រកាសជូនដំណឹងដល់បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅធ្វើការក្នុងប្រទេសថៃ ដែលកំពុងត្រៀមខ្លួនទៅបញ្ជាក់អត្តសញ្ញាណធ្វើប៉ាស្ព័រនៅទីតាំងផ្ដល់់ស្របច្បាប់ទាំងបីកន្លែងក្នុងប្រទេសថៃអោយបានជ្រៀបថា។ ដើម្បីជួយសម្រួលដល់បងប្អូនពលករកម្ពុជាក្នុងការបញ្ជាក់អត្តសញ្ញាណ(ត្រួតសញ្ជាតិ)ធ្វើប៉ាស្ព័រ ចាប់ពីពេលនេះតទៅគណៈកម្មការផ្តល់ភាពស្របច្បាប់កម្ពុជាអនុញ្ញាតឲ្យ បងប្អូនពលករកម្ពុជាអាចយកឯកសារបញ្ជាក់សញ្ជាតិខ្មែរច្បាប់ថតចម្លងទៅត្រួតអត្តសញ្ញាណធ្វើប៉ាស្ព័របាន។ ឯកសារដែលគណៈកម្មការផ្ដល់ភាពស្របច្បាប់កម្ពុជាអនុញ្ញាត រួមមាន, អត្តសញ្ញាណ, សំបុត្រកំណើត, សៀវភៅគ្រួសារ,ប័ណ្ណបើកបររថយន្តឬម៉ូតូ,លិខិតឆ្លងដែន, ប៉ាស្ព័រកម្ពុជា.។ ល។

website_news/2017261004.txt · Last modified: 2017/10/26 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki