website_news:2017261201

អង្គការ ILO និង IOM ៖ ពលករចំណាកស្រុកកម្ពុជារងការរំលោភសិទ្ធិនិងបញ្ហាជំងឺផ្លូវចិត្ត

http://wmc.org.kh/ ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧ ធូ វីរៈ

ភ្នំពេញ៖អង្គការពលកម្មអន្តរជាតិ(ILO)និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) បានចេញរបាយការណ៍មួយបង្ហាញថាពលករចំណាកស្រុកខ្មែរត្រូវបានរំលោភបំពានសិទ្ធិការងារនិងទទួលរងបញ្ហាជំងឺផ្លូវចិត្តនៅពេលត្រឡប់មកស្រុកកំណើតវិញ។

ក្នុងរបាយការណ៍រួមគ្នារបស់អង្គការពលកម្មអន្តរជាតិ(ILO )និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)រកឃើញថាពលករចំណាកស្រុកខ្មែរ៨នាក់ក្នុងចំណោម១០នាក់ ត្រូវបានរំលោភបំពានសិទ្ធិការងារឬស្មើនឹង៨០ភាគរយនិង៧នាក់ក្នុងចំណោម១០នាក់មានបញ្ហាជំងឺផ្លូវចិត្តឬស្មើនឹង៦៦ភាគរយ។ ពលករខ្មែរចំណាកស្រុកទៅក្រៅប្រទេស១,១៥លាននាក់ក្នុងនោះពលករចំណាកស្រុកទៅប្រទេសថៃមានជាង១លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារបណ្តុះបណ្តាល វិជ្ជាជីវៈក្នុងឆ្នាំ២០១៦។ ពលករខ្មែរទៅធ្វើនៅប្រទេសក្រៅប្រទេសភាគច្រើនលើវិស័យសំណង កសិកម្ម នេសាទនិងជំនួយការមេផ្ទះ។

បើយោងតាមរបាយការអង្គការរួមគ្នានេះបង្ហាញថាពលករខ្មែរភាគច្រើនធ្វើការលើវិស័យសំណងនិងនេសាទទទួលរងការរំលោភសិទ្ធិការងារនិងប្រឈមនឹងបញ្ហាសុខាភាព។រីឯពលការិនីបម្រើការងារតាមផ្ទះក៏ត្រូវបានរំលោភសិទ្ធិការងារនិងជួបប្រទះបញ្ហាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។ ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ពលករខែ្មរម្នាក់ធ្វើការនៅលើទូកនេសាទថៃ បានលូតពីលើទូកនេសាហែលឆ្ពោះមកឆ្នេរត្រូវបានកងទ័ពជើងទឹកប្រទេសព្រុយណេជួយសង្គ្រោះនិងអន្តរាគមពីអាជ្ញាធរខ្មែរឲ្យត្រឡប់មកភូមិកំណើតវិញស្ថិតនៅខេត្តសៀមរាប។

ករណីមួយទៀត កញ្ញា សូស រ៉ទ័រ ពលការិនីបម្រើការងារជាស្ត្រីជាមេផ្ទះនៅប្រទេសរ៉ាប៊ីសាអូឌីត(Saudi Arabia)ត្រូវបានបង្ខំឲ្យធ្វើការដោយមិនទទួលបានប្រាក់កម្រីអស់រយៈពេល១២ឆ្នាំចាប់តាំងពីឆ្នាំ២០០៥។នាងត្រូវបានជួយសង្គ្រោះនៅអំឡុងខែកញ្ញាឆ្នាំ២០១៧នេះ។

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនិងកុមាររបស់សមាគមអាដហុកយល់ស្រប់ជាមួយរបាយការណ៍អង្គការពលកម្មអន្តរជាតិ(ILO)និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)ថាពលករចំណាកស្រុកខ្មែរត្រូវបានរំលោភបំពានសិទ្ធិការងារនិងទទួលរងបញ្ហាជំងឺផ្លូវចិត្ត។ លោកស្រី ឆន សុគន្ធា ឲ្យដឹងថាតាមរយៈពាក្យបណ្តឹងពីសាច់ញត្តិជនរងគ្រោះឬជនរងគ្រោះផ្ទាល់បង្ហាញថាស្ត្រីបម្រើការងារជាមេផ្ទះនៅប្រទេសម៉ាឡេស៊ីភាគច្រើនទទួលរងធ្ងន់ធ្ងរបញ្ហាជំងឺផ្លូវចិត្ត។ លោកស្រីបញ្ជាក់ថាមូលហេតុនាំឲ្យមានបញ្ហាផ្លូវចិត្តដោយសារពលការិនីត្រូវបានថៅកែបង្ខំឲ្យធ្វើការហួសកម្លាំង របបអាហារមិនគ្រប់គ្រាន់ និងការមិនផ្តល់ប្រាក់កម្រីឬបិទសិទ្ធិមិនឲ្យទាក់ទងមកសាច់ញត្តិជាដើម។«ចំពោះបញ្ហាផ្លូវចិត្តដោយសារគាត់ធ្វើការច្រើនហួសកម្លាំង របបអាហាររបស់គាត់មិនគ្រប់ហើយអ្នកខ្លះរហូតដល់ការធ្វើការច្រើនមិនបានទទួលប្រាក់បៀវត្សដូចអ្វីដែលមានចុះក្នុងកិច្ចសន្យា ហើយថែមទាំងបិទសិទ្ធិសេរីភាពមិនគាត់ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់គាត់ធ្វើឲ្យបញ្ហាផ្លូវចិត្តបានន័យជាជំងឺបាក់ទឹកចិត្ត។» លោកស្រី សុគន្ធា បញ្ជាក់ថាករណីថ្មីៗនេះពលការិនីបានជួយសង្គ្រោះពីតំបន់អារ៉ាមមានរងស្នាមរបួសលើរូបរាងកាយនិងជំងឺសើស្បែកកន្ទួលរមាស់និងករណីខ្លះទៀតពលការិនីបង្ខំឲ្យធ្វើការហួសកម្លាំងរហូតធ្លាក់ខ្លួនឈឺជាដើម។

ជាមួយគ្នានេះ លោក ឌីថេហូយ៉ា មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ដលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ទទួលស្គាល់ថាពលករខ្មែរភាគច្រើនធ្វើការលើវិស័យសំណង និងនេសាទរងការរំលោភសិទ្ធិការងារដោយការកេងប្រវ័ញ្ចកម្លាំងពលកម្មនិងរំលោភកិច្ចសន្យាការងារជាដើម។ ប៉ុន្តែលោកសង្កេតឃើញថាពលករបម្រើការងារលើវិស័យសំណង និងទូកនេសាទភាគច្រើនចំណាកស្រុកដោយខុសច្បាប់តាមរយៈពេលមេខ្យល់។«ទីមួយអ្នកធ្វើការនៅផ្នែកនេសាទគាត់ប្រឈមពីការជួញដូរនិងការកេងប្រវ័ញ្ចការងារ។ទីពីរវិស័យសំណងភាគច្រើនមិនមានពលករណាដែលគាត់ទៅតាមរយៈក្រុមហ៊ុនស្របច្បាប់ទេ ច្រើនតែពលករឆ្លង់ដែនមិនមានឯកសារគេចូលចិត្តជួលពួកគាត់ធ្វើការផ្នែកហ្នឹង។បើអ្នកទៅតាមស្រប់ច្បាប់ពួកគេមិនធ្វើទេ។»

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនិងកុមាររបស់សមាគមអាដហុកបានអំពាវនាវដល់ទីភ្នាក់ងារឬក្រុមហ៊ុននាំពលករធ្វើការងារនៅក្រៅប្រទេសត្រូវចិត្តទុកដាក់តាមដានចំពោះពលករដែលបមពេញការងារនៅបរទេសដើម្បីទប់ស្កាត់ការរំលោភបំពានសិទ្ធិនិងអំពើហិង្សា។

លោក ឌីថេហូយ៉ា មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុករបស់អង្គការសង់ត្រាល់ក៏អំពាវដល់អាជ្ញាធរកម្ពុជាជួយពន្លឿនភាពស្របច្បាប់ចំពោះពលករខ្មែរមិនទាន់ស្រប់ច្បាប់ឲ្យបានឆាប់ក្នុងការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មនិងរំលោភសិទ្ធិការងារ។

បើតាមរបាយការណ៍អង្គការ ILO និងអង្គកា IOM រកឃើញថាប្រហែល១ភាគ៣នៃពលករអន្តោប្រវេសន៍ជិត២០០០នាក់ ដែលបានស្ទង់មតិមាន៣២ភាគរយបានជួបប្រទះបញ្ហាផ្លូវចិត្ត បញ្ហាសង្គមនិងបញ្ហាសុខភាពនៅពេលពួកគេត្រឡប់មកស្រុកកំណើតវិញ និងពលករចំណាកស្រុកក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន មានអារម្មណ៍ធុនទ្រាន់ខ្លាំង២៣ភាគរយនិងការថប់អារម្មណ៍ ធ្លាក់ទឹកចិត្តមាន១៨ភាគរយនិងម្នាក់ក្នុងចំណោម១០នាក់ត្រូវបានគេមាក់ងាយ៕

website_news/2017261201.txt · Last modified: 2017/12/26 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki