website_news:2017261204

សេចក្តីជូនដំណឹងស្តីពីការឈប់សម្រាករបស់ក្រុមការងារបញ្ជាក់អត្តសញ្ញាណ (ត្រួតសញ្ជាតិ) ក្នុងឱកាសបុណ្យចូលឆ្នាំសាកលខាងមុខនេះ

Royal Embassy of Cambodia in Bangkok December/ 22/ 2017 at 1:45pm

គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យបានជ្រាបថា នាឱកាសបុណ្យចូលឆ្នាំសាកល ក្រុមការងារបើកផ្តល់លិខិតឆ្លងដែន(PP) លិខិតធ្វើដំណើរ(TD) និងប័ណ្ណពលករទៅធ្វើការនៅបរទេស(OCWC) នៃលេខាធិការដ្ឋានអចិន្ត្រៃយ៍ប្រចាំស្ថានទូតកម្ពុជានៅទីក្រុងបាងកក និងក្រុមការងារអន្តរក្រសួងចល័តនៅទីក្រុងបាងកក និងខេត្តរ៉ាក់យ៉ង នឹងឈប់សម្រាកចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ដល់ថ្ងៃ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ គ.ស២០១៧ ដល់ថ្ងៃទី២ ខែមករា គ.ស ២០១៨ ។

ដោយឡែក ក្រុមការងារអន្តរក្រសួងចល័តនៅខេត្តសុងក្លា នឹងឈប់សម្រាកចំនួន ៥ថ្ងៃ រហូតដល់ថ្ងៃទី៣ ខែមករា គ.ស ២០១៨ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន។

website_news/2017261204.txt · Last modified: 2017/12/26 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki