website_news:2017261205

ដំណឹងល្អសម្រាប់បងប្អូនពលករកម្ពុជាដែលបញ្ជាក់អត្តសញ្ញាណរួចហើយ នៅការិយាល័យ Big C Ladphrao

Royal Embassy of Cambodia in Bangkok December/ 21/12/ at 5:28pm

គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យបានជ្រាបថា បងប្អូនពលករកម្ពុជាដែលបានមកបញ្ជាក់អត្តសញ្ញាណ ជាមួយក្រុមការងារអន្តរក្រសួងចល័តនៅការិយាល័យទីក្រុងបាងកក អាចទៅស្នើសុំបន្តទិដ្ឋាការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ នៅការិយាល័យប៉ូលីសអន្តោសប្រវេសន៍ថៃ នៅក្នុងផ្សារប៊ីកស៊ីឡាតប្រាវ (Big C Ladphrao) ជាន់ទី៥ នៅទីក្រុងបាងកក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ពិសេសបងប្អូនពលករ ជ្រាបជាព័ត៌មាន។

website_news/2017261205.txt · Last modified: 2017/12/26 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki