website_news:2017261208

ពលករឡាវ ចំនួន 3នាក់ និងហួរណាថៃ 1នាក់ ត្រូវតម្រួត (ตม)ថៃឃាត់ខ្លួន

http://www.pheaktraprak.com December 26, 2017

កាលពីថ្ងៃច័័ន្ទទី២៥ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងអាជ្ញាធរសមត្ថកិច្ចតម្រួតថៃ(តម៉) ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិថៃ-ឡាវ ស្ថិតនៅក្នុងខេត្ដណងខាយ ប្រទេសថៃ បានធ្វើការឃាត់ខ្លួនបុរសមេការជនជាតិថៃ១នាក់ និងពលករឡាវចំនួន៣នាក់ បន្ទាប់ពីមេការរូបកំពុងនាំពលករឡាវទាំង៣នាក់ឆ្លងដែនទៅខាងប្រទេសឡាវ។ បើយោងតាមប្រភពពីសមត្ថកិច្ចតម្រួត (តម៉) ថៃបានឲ្យដឹងថា ពលករឡាវទាំងបីនាក់បានឆ្លងដែនចូលមកស្នាក់នៅធ្វើការជាជ័រកៅស៊ូជាមួយមេការជនជាតិថៃ ខាងលើអស់រយៈពេលជាង៥១ថ្ងៃមកហើយ តែនៅក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះ ពលករឡាវទាំងអស់ចង់វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ដើម្បីធ្វើឯកសារចូលមកធ្វើការម្ដងទៀតអោយបានត្រឹមត្រូវតែក៏ត្រូវសម្ថកិច្ច(តម៉)ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នពលករឡាវ និងមេការថៃទាំងបួននាក់ត្រូវសមត្ថកិច្ចថៃធ្វើការចោទប្រកាន់ពីបទស្នាក់នៅក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាតនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017261208.txt · Last modified: 2017/12/26 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki