website_news:2017270402

ថៃចាប់បញ្ជូនពលករខ្មែររាប់ពាន់នាក់ ចំណាកស្រុក ទៅធ្វើការខុសច្បាប់ មកទម្លាក់នៅច្រកព្រំដែន អន្តរជាតិប៉ោយប៉ែត

http://www.dap-news.com/kh ថ្ងៃពុធ, ២៦ មេសា ២០១៧ 20:42 ដោយ: ប៊ុន សំណាង ID:013

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី ២៦ ខែ មេសាឆ្នាំ ២០១៧នេះអាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរ ដែលចូលទៅធ្វើការខុសច្បាប់ នៅប្រទេសថៃរាប់ពាន់នាក់ ដឹកតាមរថយន្ត យកមកទម្លាក់នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការរងចាំទទួលពីសំណាក់លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតនិងមន្រ្តីប៉ូលីសជាច្រើនរូបផ្សេងទៀត។

បើតាមនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា ពលករដែលថៃបញ្ជូនមកនាយប់នេះ ប្រមាណ៣០០០នាក់ ឯអាជ្ញាធរថៃបានបញ្ជូនមកជាដំណាក់កាល ម្តង១០០នាក់ ម្តង២០០នាក់ តាមរថយន្តទ្រុងរបស់គេ ដឹកមកទម្លាក់នៅព្រំដែនខ្មែរ។

ខណៈនេះដែរលោកអភិបាលក្រុងប៉ោយប៉ែត ង៉ោ ម៉េងជ្រួន បានដឹកនាំក្រុមប្រជាការពារ ក្រុមយុវជន មន្រ្តីនគរបាល កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក ជួយសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងនាំគ្នាដើរចែកទឹកសុទ្ធ បាយ និងចំណីអាហារមួយចំនួនដល់បងប្អូនពលករទាំងនោះ ហើយអាជ្ញាធរក៏កំពុងតែរង់ចាំទទួលបានប្អូនពលករខ្មែរដែលត្រូវថៃបញ្ជូនមក នៅក្នុងផ្សារមង្គល ក្នុងក្រុងប៉ោយប៉ែតផងដែរ មិនថាជាយប់ប៉ុណ្ណានោះទេ៕

website_news/2017270402.txt · Last modified: 2017/04/27 12:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki