website_news:2017270404

កម្មករខ្មែរនៅថៃជាង10នាក់លើកបក្សពួកវាយតបគ្នាយ៉ាងអនាធិបតេយ្យ

http://www.khmerchonburi.info/archives 26-04-2017

អាជ្ញាធរថៃប្រចាំខេត្តឈុនបុរីចុះត្រួតពិនិត្យពលករខ្មែរប្រហែលជិត40នាក់ ក្រោយពីលើកបក្សពួកវាយតបគ្នាយ៉ាងអនាធិបតេយ្យ។កាលពីថ្ងៃទី26 ខែមេសាឆ្នាំ2017 តម្រួតថៃប្រចាំខេត្តឈុនបុរីប្រទេសថៃបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋថៃថាមានពលករខ្មែរ 2 នាក់ត្រូវបានពួកកម្មករខ្មែរដូចគ្នាប្រហែលជាង10នាក់កំពុងព្រួតគ្នាវាយកាប់ចាក់បណ្ដាលអោយរងរបួសធ្ងន់។

ហេតុនេះបានកើតឡើងនៅក្នុងផ្លូវ53 ខ័ណ្ឌថាសាយ ស្រុកមឿង ខេត្តឈុនបុរី ក្រោយពេលទទួលបានព័ត៌មានសមត្ថកិច្ចថៃបានចុះទៅដល់កន្លែងកើតហេតុកន្លែងកើតហេតុជាកន្លែងស្នាក់នៅរបស់ពលករខ្មែរប្រហែលប្រហែល40 នាក់កំពុងស្នាក់នៅ។ សមត្ថកិច្ចថៃរួមជាមួយសមត្ថកិច្ចក្រសួងការងារថៃបានធ្វើការបានកោះហៅពលករខ្មែរទាំងអោយចេញមកខាងក្រៅដើម្បីធ្វើការត្រួតពិនិត្យ អត្តសញ្ញាណក្នុងការត្រួតពិនិត្យសមត្ថកិច្ចថៃបានរកឃើញជមកង្កហេតុចំនួន4នាក់។

សមត្ថកិច្ចថៃបានធ្វើការសាកសួរជនបង្កហេតុម្នាក់ឈ្មោះ វុធ ធា ភេទប្រុស អាយុជាង20 ឆ្នាំ(សញ្ជាតិខ្មែរ) បានប្រាប់សមត្ថកិច្ចអោយដឹងថាមុនពេលកើតហេតុខ្លួនជាមួយបក្សពួកបានអង្គុយផឹកស៊ីសុខៗស្រាប់តែមានក្រុមជនបង្កហេតុម្ខាងទៀតបានស្ទុះងើបឡើងមកវ៉ៃលើពួកខ្លួនដោយមិនដឹងមូលហេតុក្រោយមកខ្លួនបានទៅតាមបក្សពួក6នាក់ទៀតដើម្បីមកសងសិកក្រោយពេលកើតហេតុរួចពួកខ្លួនបាននាំគ្នាវិញត្រឡបទៅកន្លែងធ្វើការរៀងខ្លួន។

ចុងក្រោយជនបង្កហេតុសូមម្ដាំដល់ពលករខ្មែរដែលមក បំម្រើរការងារនៅក្នងប្រទេសថៃទាំងអស់សូមកុំបង្ករឿងឈ្លោះគ្នាព្រោះពួកយើងទាំងអស់គ្នាសុទ្ធសឹងតែមកធ្វើការរកលុយដើម្បីផ្ញើរទៅផ្ទះរៀងខ្លួនៗ។ ក្រោយពេលធ្វើការសាកសួររួចសមត្ថកិច្ចថៃបានបញ្ជូនជនបង្កហេតុទាំងអស់ទៅស្ថានីប៉ូលិសដើម្បើចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017270404.txt · Last modified: 2017/04/27 12:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki