website_news:2017270408

ថៃចាប់ពលករជាង200នាក់នៅស្រុកអារញ្ញ

http://www.kohsantepheapdaily. ៖ ម៉ុត សារុន ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១០:១៦

ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីខេត្តស្រះកែវប្រទេសថៃបានឲ្យកោះសន្តិភាពដឹងថា ពលករជិត៣០០នាក់ត្រូវបានសមត្ថកិច្ចចម្រុះ ទាហាន និងតម្រួតថៃចាប់នៅចំណុចក្បែរផ្សាររុងក្លឿជាផ្សារជាប់ព្រំដែននៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ខណៈក្រុមមេខ្យល់យកទៅលាក់ទុកនៅទីនោះរងចាំរថយន្តដឹកចេញទៅតាមបណ្តាខេត្តក្នុងប្រទេសថៃ ។ ប្រភពបន្តថា ពលករទាំង១៧៧នាក់គ្មានឯកសារអ្វីទាំងអស់ និង១០០នាក់មានប័ណ្ណស៊ីជម្ពូតែគ្មានលិខិតដើរផ្លូវដែលចេញឲ្យដោយមន្ទីរ ឬក្រសួងការងារថៃតាមរយៈថៅកែថៃ ។ ប្រភពថាពលករទាំងនេះនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាមួយពលករផ្សេងៗរាប់រយនាក់នៅយប់ដដែល ឬថ្ងៃស្អែកនេះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាមរថយន្តទ្រុង រថយន្តក្រុង និងរថយន្តធម្មតា ៕

website_news/2017270408.txt · Last modified: 2017/08/24 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki