website_news:2017270502

ក្រុមការងារ(បងដាវីត)នាំយកចំណីអាហាទៅចែកជូន ពលករខ្មែរ150នាក់ដែលកំពុងជាប់គុកថៃយ៉ាងវេទនា

http://www.khmer-chonburi.com/archives/ 26 MAY 2017 ខ្មែរ បាត់ដំបង

ក្រុមការងារបងដាវិតមានចិត្ដសប្បុរសធម៌នាំយកម្ហូបអាហារទៅចែកជូនដល់បងប្អូនពលករខ្មែរដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារថៃចំនួន150នាក់នៅក្នុងខេត្ដឈុនបុរីប្រទេសថៃ។

កាលពីព្រឹកថ្ងៃសុក្រទី26 ខែឧសភា ឆ្នាំ2017 ក្រុមការងារបងដាវីបានរួមគ្នាជាមួយបងប្អូនពលករខ្មែរដែលធ្វើការនៅក្នុងក្រុងPattaya បាននាំគ្នាទិញ ម្ហូបអាហារនំចំណីទឹកសុទ្ធយកទៅចែកជូនដល់បងប្អូនពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយកំពុងជាប់ឃុំឃាំងនៅក្នុងគុកថៃចំនួន150នាក់ យ៉ាងវេទនា ឃើញហើយគួរសង្វេគយ៉ាងខ្លាំង ហេតុនេះបានបងដាវិតនិងបងប្អូនពលករខ្មែរមួយចំនួនបានប្រមូលថវិកាគ្នា ដើម្បីទិញម្ហូបអាហារនំចំណីទឹក ទឹកក្រូចយកទៅចែកជូនពួកគាត់ ដើម្បីគាត់បន្ថយភាពស្រេចឃ្លាន ព្រោះពួកគាត់ទាំងអស់គ្នាគ្មានសញ្ជាតិគ្មានបងប្អូនមកមើលនិងផ្ដល់ម្ហូបអាហារ មានតែបងប្អូនពលករខ្មែរយើងដែលគាត់មកឃើញហើយអាណិតអាសូរជួយផ្ដល់ជូនម្នាក់បន្តិចតួចប៉ុណ្ណោះ។

website_news/2017270502.txt · Last modified: 2017/05/27 12:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki