website_news:2017270503

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទររួម លើទិវាកុមារអន្តរជាតិ, ទិវាពិភពលោកប្រឆាំងពលកម្មកុមារ និង ទិវាកុមារកម្ពុជា

http://www.freshnewsasia.com/index.php/en/localnews/ 2017-05-27

(ភ្នំពេញ)៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតរួមនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧។

នៅក្នុងសារលិខិតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឆ្នាំនេះទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១ មិថុនា ត្រូវបានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «លើកកម្ពស់ការចូលរួមរបស់កុមារ ដើម្បីអភិវឌ្ឍន៍សង្គម» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «សូមការពារកុមារពីពលកម្មកុមារ នៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ» ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសជំរុញកុមារឲ្យបានចូលរួមគ្រប់សកម្មភាព ដែលមានប្រយោជន៍ នៅក្នុងសង្គម និងការពារកុមារពីពលកម្មកុមារគ្រប់ទម្រង់៕

website_news/2017270503.txt · Last modified: 2017/05/27 17:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki