website_news:2017270504

ខ្លោចចិត្ត ចងការលុយគេឲ្យកូនទៅថៃ លុះដល់ថ្ងៃសងកូនមិនផ្ញើរតើពុកបានអីសងគេទៅ?

http://www.vd7news.html May 27,2017 08:33 AM

ខេត្តបាត់ដំបង ៖ យោងតាម របាយការណ៍សមត្ថកិច្ចមូលដ្ឋានស្រុកថ្មគោលឲ្យដឹងថាមានករណីអត្តឃាតចង-កសម្លាប់ខ្លួនឯង មួយករណី ត្រង់ចំណុចភូមិ ជ្រោយម្ទេស ឃុំ តាម៉ឺន ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។ បើតាមសមត្ថកិច្ចមូលដ្ឋានស្រុកថ្មគោលបានឲ្យដឹងថា មានករណីធ្វើអត្តឃាតខ្លួនឯង ដោយចង-កមួយកើតឡើង នៅវេលាម៉ោង ៨.៣០នាទី ថ្ងៃទី២៧ ឧសភា ២០១៧ ត្រង់ចំណុចខាងលើជនរងគ្រោះ ឈ្មោះ ឈឿត ក្លូ ភេទ ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅ ត្រង់ចំណុចកើតហេតុខាងលើ ដោយបានយកកន្សែងទៅចងក ភ្ជាប់និងធ្នឹមផ្ទះរបស់ខ្លួន ។

ប្រភពពីសាច់ញាតិបានឲ្យដឹងថាជនរងគ្រោះបាន ខ្ចីលុយគេយកមកអោយកូន ទៅធ្វើការរកស៊ីនៅប្រទេសថៃ ពេល ត្រូវដល់កំណត់ ខែត្រូវសងប្រាក់គេវិញ ប៉ុន្តែ មិនឃើញកូនផ្ញើរលុយមកឲ្យសោះសំនាន់ជាងនេះគឺគ្មានលុយជាប់នឹងខ្លួនសោះរីឯម្ចាស់លុយគេចេះតែទាព្រឹកទាល្ងាចដោយខ្មាស់គេខ្លាំងពេក ក៏សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយចង-កតែម្តងទៅ ។ រីឯសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើការត្រួតពិនិត្យទៅតាមជំនាញនិងប្រគល់ឲ្យ ទៅក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ-ឥទ្ធិពល

website_news/2017270504.txt · Last modified: 2017/08/24 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki