website_news:20172706002

រាជរដ្ឋាភិបាលថៃបានកែប្រែច្បាប់ថ្មី ស្ដីពីពលករខុសច្បាប់ និង អ្អ្នកនយោជក អាចជាប់គុគរហូតដល់ ១០ឆ្នាំតាមបទល្មើសជាក់ស្តែង

http://www.khmer-chonburi.com/archives/ មិថុនា 27, 2017

រាជរដ្ឋាភិបាលថៃបានកែប្រែច្បាប់ថ្មីសំរាប់ពលករខុសច្បាប់ និង អ្នកអ្នកជួលអាចជាប់គុគរហូតដល់ ១០ឆ្នាំតាមបទល្មើសជាក់ស្តែង។ កាលពីថ្ងៃទី23 ខែមិថុនា ឆ្នាំ2017 កន្លងទៅថ្មីនេះរាជរដ្ឋាភិបាលថៃបានប្រកាសដាក់អោយប្រើប្រាស់ច្បាប់ថ្មីស្ដីពីជអន្តោប្រវេសន៍ធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ ដោយច្បាប់ថ្មីនេះមានមហិទ្ធិឫទ្ធិយ៉ាងខ្លាំងទៅលេីពលករចំណាកខុសច្បាប់។

រាល់ថ្ងៃនេះគឺមានពលករចំណាក់ស្រុក លបលួចមកធ្វើការខុសច្បាប់ក្នុងប្រទេសថៃនៅឡើយ សូមអោយអ្នកដែលជួលពលករខុសច្បាប់ទាំងនោះស្តាប់ច្បាប់ថ្មី ដែលបានចែង ចំពោះការដាក់ទោស និង ពិន័យធ្ងន់ៗ ទៅលើអ្នកដែលជួលពលករខុសច្បាប់។ តាមច្បាប់ដែលបង្ហោះនៅលើវេបសាយផ្លូវការរបស់ថៃ និង ប្រពន្ធ័ផ្សព្វផ្សាយនានា បានចាប់អនុវត្តន៍បន្ថែមទោស លើករណី ជួលអ្នកខុសច្បាប់គ្មានលិខិតអនុញ្ញាតការងារ មិនកំណត់ប៉ុន្មាននាក់ រឺ ៤ ៥ នាក់ក៏ចាត់ចូលករណីខុសច្បាប់ដូចគ្នា និងបន្ថែមទោសលើករណីជាក់ស្តែង ហើយការបង់ពិន័យមានចាប់ពី៤សែន~៨សែនបាត ក្នុង១នាក់សំរាប់អ្នកជួល។

ច្បាប់ចែងថ្មីនេះ គឺគ្រប់គ្រងទៅលើការជួញដូរមនុស្ស និងដាក់ទោសធ្ងន់ៗទៅលើបុគ្គលរឺក្រុមហ៊ុនដែលជួល ដែលបានដកនូវឯកសារការងារ រឺ ឯកសារផ្ទាល់ខ្លួនរបស់ពលករ និងអាចជាប់គុគមិនលើស៦ខែ និងបង់ពិន័យមិនលើស១សែនបាត រឺក៏រួមទាំងជាប់គុគនិងបង់ពិន័យ ។ បុគ្គលណាក៏ដោយដែលលបលួចនាំជនខុសច្បាប់ (ឈ្មួញកណ្តាល) និងត្រូវជាប់ទោស ជាប់គុគពី ៣ឆ្នាំ~៦ឆ្នាំ រឺបង់ពិន័យ ៦សែន~១លានបាត រឺក៏រួមទាំងជាប់គុគនិងបង់ពិន័យ។

ចំពោះជនខុសច្បាប់ដែលគ្មានលិខិតអនុញ្ញាតការងារផងដែរក៏ទទួលទោសធ្ងន់ធ្ងរមិនចាញ់អ្នកជួលប៉ុន្មានដែរ ជាប់គុគមិនលើស៥ឆ្នាំ រឺបង់ពិន័យចាប់ពី ២០០០~១០០០០០បាត រឺក៏រួមជាប់គុគនិងបង់ពិន័យ ។ ការចែងច្បាប់ថ្មីបន្ទាន់ដែលនឹងចាប់អនុវត្តន៍នេះ គឺការទប់ស្កាត់បទល្មើសជួញដូរមនុស្សដែល ពិភពលោកកំពុងសម្លឹងមើលបទល្មើសជួញដូរមនុស្សក្នុងប្រទេសថៃ ហើយច្បាប់ដែលចេញថ្មីនេះក៏ជួយដល់ជនរងគ្រោះ ក្នុងការជួញដូរ។

website_news/20172706002.txt · Last modified: 2017/06/27 12:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki