website_news:20172706003

កម្មករសំណង់ខ្មែរប្រយុទ្ធគ្នាជាមួយ ក្រុមមេការសំណង់ថៃបណ្ដាលអោយមានមនុស្សស្លាប់និងកន្លែងកើតហេតុ

http://www.khmer-chonburi.com/archives/ មិថុនា 27, 2017

ផ្ទុះសង្គ្រាមរវាងក្រុមកម្មករសំណង់ខ្មែរជាមួយនឹងក្រុមមេការសំណង់ថៃ បណ្ដាលអោយមនុស្សស្លាប់នៅកន្លែងកើតហេតុ។ កាលពីយប់ថ្ងៃអាទិត្យ ទី26 ខែមិថុនា ឆ្នាំ2017 មានករណីក្រុមកម្មករខ្មែរស្នាក់នៅក្នុង Soi Sri Saman 6 Sri Saman Road, Moo 6, Ban Mai, Pakkred, Nonthaburi មានរឿងទាស់ទែងគ្នាជាមួយក្រុមមេការសំណង់ថៃ ដែលស្នាក់នៅកន្លែងកើតហេតុ។ ក្នុងហេតុកាណ៍ប្រយុទ្ធស៊ីសាច់ហុតឈាមគ្នានេះបានបណ្ដាលឱ្យមេការសំណងថៃម្នាក់ ឈ្មោះMr. Chaiyot Suksam អាយុ55 ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ ក្រោយពេលកើតហេតុសមត្ថកិច្ចថៃបានតាមឃាត់ខ្លួនបានជនសង្ស័យចំនួន10នាក់ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងធ្វើការសាកសួរជនសង្ស័យទាំង10 នាក់ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/20172706003.txt · Last modified: 2017/06/27 12:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki