website_news:20172706004

ពលករខុសច្បាប់ចំនួន16នាក់ កាន់លិខិតឆ្លងដែន តែវ៉ៃត្រាក្លែងក្លាយត្រូវតម្រួតថៃចាប់ខ្លួន

http://www.khmer-chonburi.com/archives/ មិថុនា 27, 2017

តម្រួតអន្តោប្រវេសន៍ថៃចាប់ពលករចំណាកស្រុកខុសច្បាប់កាន់លិខិតឆ្លងដែនពិត តែវ៉ៃត្រាក្លែងក្លាយចូលប្រទេសថៃខុសច្បាប់។ កាលពីយប់ថ្ងៃអាទិត្យទី 26 ខែមិថុនា ឆ្នាំ2017 តម្រួតអន្តោប្រវេសន៍ ខេត្ដកាណណាក់បុរី បានធ្វើការឃាត់ខ្លួនពលករខុសច្បាប់សញ្ជាតិមីយ៉ាន់ម៉ា ប្រុស ស្រីចំនួន16នាក់ ខណៈកំពុងលាក់ខ្លួននៅក្នុងផ្ទះជួលលេខ289 Moo 11. Pakphraek ។ មឿង។ ខេត្ត Kanchanaburi ក្នុងការត្រួតពិនិត្យរបស់សមត្ថកិច្ចបានឲ្យដឹងថាពលករចំណាកស្រុកទាំងអស់មានលខិតឆ្លងដែន តែវ៉ៃត្រាក្លែងក្លាយ ពលករខុសច្បាប់ទាំងអស់ត្រូវបានសមត្ថកិច្ចធ្វើការចោទប្រកាន់ពីបទលួចឆ្លងដែនខុសច្បាប់។ ក្រោយធ្វើការត្រួតពិនិត្យរួចពលករចំណាកខុសច្បាប់ទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្ថានីប៉ូលិសខេត្តកាណណាក់បុរីដេីម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/20172706004.txt · Last modified: 2017/06/27 12:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki