website_news:20172706006

សមត្ថកិច្ចនឹងចាត់វិធានការក្រុមមនុស្សប្រើក្មេងឲ្យដើរសុំទានតាមភ្លើងស្តុប ខណៈស្ត្រី៣នាក់បានចាប់ខ្លួនបញ្ជូនទៅតុលាការ

http://www.bayon-tv-news.html 27/06/2017

ភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ច នឹងបន្តចាត់វិធានការទៅលើក្រុមមនុស្សដែលបានដើរដាក់ពង្រាយកូនក្មេងតូចៗ ឲ្យដើរសុំទាននៅតាមភ្លើងស្តុបក្នុងរាជធានីភ្នំពេញ។ ការបន្តចាត់វិធានការនេះ គឺបន្ទាប់ពីកងកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនស្ត្រី០៣នាក់ ដែលបានញុះញង់ឲ្យក្មេងៗដើរសុំទានតាមភ្លើងស្តុបដើម្បីយកលុយឲ្យខ្លួន។

ជាមួយគ្នានេះ ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនខ្លួនស្ត្រីចំនួន០៣នាក់ ដែលប្រើក្មេងៗ ដើរសុំទានតាមភ្លើងស្តុបទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ស្ត្រីទាំងបីនាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅស្តុបផ្សារដើមគរ៕

website_news/20172706006.txt · Last modified: 2017/06/27 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki