website_news:20172706008

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងអន្តរាគមន៍ ជួយពលករខ្មែរ៧នាក់

http://www.daem-ampil-news.html អង្គារ, ២៧ មិថុនា ២០១៧ 10:53 ដោយ: ដើមអម្ពិល ID:012

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងស្វែង រកមេធាវីស្ម័គ្រ ចិត្តជួយ ការពារក្តី និងជំរុញអាជ្ញាធរ ពាក់ពន្ធថៃ ពន្លឿនដំណើរការកាត់ក្តី ចំពោះពលករខ្មែរ ចំនួន៧នាក់ ដែលត្រូវបាន អាជ្ញាធរថៃ ចាប់ឃុំខ្លួននៅពន្ធនាគារ ខេត្តប្រាជីនបូរី កាលពីថ្ងៃ៨ មិថុនា ២០១៧ ពីបទចូលមកធ្វើការ ជាកម្មករសំណង់ ក្នុងប្រទេសថៃ ដោយពុំមានបណ្ណអនុញ្ញាតការងារ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៧ មិថុនានេះ បានឲ្យដឹងថា ពលករ ខ្មែរ ទាំង៧នាក់នោះ រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមមាន៖ ១- អ៊ុយ ពៅ ភេទប្រុស អាយុ៦០ឆ្នំា ,២- យ៉ន សូត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ,៣- យ៉ន កុសល ភេទប្រុស អាយុ៣២ឆ្នាំ,៤- ឆោម សាវ៉េត ភេទស្រី អាយុ៣៥ឆ្នាំ ,៥- វ៉ាន់ ដា ភេទស្រី អាយុ២៧ឆ្នាំ ,៦- គាប់ ចាន់សុខ ភេទស្រី អាយុ២៥ឆ្នាំ, និងទី៧- តូច ច្រឹប ភេទស្រី អាយុ២៥ឆ្នាំ ។ ទន្ទឹមនឹងនេះ ស្ថានអគ្គកុងស៊ុល ក៏កំពុងសហការ ជាមួយជាមួយថៅកែថៃ ដើម្បីរកវិធីធានាខ្លួន ពលករខ្មែរ ទាំងនោះ ឲ្យស្ថិតនៅក្រៅឃុំផងដែរ៕

website_news/20172706008.txt · Last modified: 2017/06/27 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki