website_news:20172706009

អាមេរិកនឹងដាក់ចិនក្នុងបញ្ជីប្រទេសដែលជួញដូរមនុស្សអាក្រក់បំផុតនៅក្នុងពិភពលោក

http://www.v-o-a-news.html 27 មិថុនា 2017 VOA News

សហរដ្ឋអាមេរិកគ្រោងនឹងប្រកាសដាក់ប្រទេសចិនជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលជួញដូរមនុស្សនិងបង្ខំកម្លាំងពលកម្មដ៏អាក្រក់បំផុតនៅក្នុងពិភពលោក ដែលការប្រកាសនេះនឹងធ្វើឲ្យចិនស្ថិតនៅក្នុងចំណោមប្រទេសដែលអាមេរិកបានដាក់ក្នុងបញ្ជីជាមួយនឹងប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី។ ការដាក់ចិនចូលក្នុងបញ្ជីនេះ ត្រូវបានគេរំពឹងថានឹងប្រកាសដោយលោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅថ្ងៃអង្គារនេះ ហើយការប្រកាសនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ភាពតានតឹងដែលមានស្រាប់រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមដាក់លោកប្រធានាធិបតីចិន Xi Jinping ទៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយក្នុងការបង្រ្កាបការផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

កាលពីសប្តាហ៍មុន លោក ត្រាំ បាននិយាយនៅក្នុងប្រអប់បញ្ចេញមតិមួយលើបណ្តាញសង្គម Twitter ខណៈដែលលោកឲ្យតម្លៃខ្ពស់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការដោះស្រាយជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយលោកថា «វានៅមិនទាន់ដំណើរការបាននៅឡើយទេ‍»។ គេនៅមិនច្បាស់ភ្លាមៗនៅឡើយទេ ថាអ្វីដែលបណ្តាលឲ្យលោក Tillerson បន្ទាបតម្លៃប្រទេសចិននៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ក្រសួងការបរទេសទៅលើការជួញដូរមនុស្សនេះ៕

website_news/20172706009.txt · Last modified: 2017/06/27 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki