website_news:2017270704

ក្មេងស្រីសុំអន្តរាគមន៍រកសេរីភាពត្រូវម្ចាស់ផ្ទះដែលក្មេងនៅជាមួយនោះប្តូរទីតាំងហើយ

https://www.khmernews.news/article/archives/ By ណារ៉ា July 27, 2017

ខេត្តរតនគិរី៖ ក្មេងស្រីដែលនៅជាមួយគេរយៈពេល៥ឆ្នាំ ថាមិនមានប្រាក់ខែ សុំទៅលេងស្រុកកំណើតក៏មិនបាន ពាក់ព័ន្ធនឹងបងជីដូនមួយជំពាក់លុយម្ចាស់ផ្ទះជាថៅកែឡឥដ្ឋនោះ ត្រូវថៅកែរូបនោះ នាំក្មេងស្រីផ្លាស់ប្ដូរទីតាំងហើយបាត់ទៅហើយ។

ក្មេងស្រីឈ្មោះ ស្រីមុំ ហៅ ស្រីអូន អាយុ២០ឆ្នាំ ដែលប្រភពពីអ្នកជិតខាង នៅភូមិការទៀង ឃុំល្បាំង១ និងក្មេងស្រីធ្លាប់សុំទូរស័ព្ទ អ្នកជិតខាងខលមកអ្នកសារព័ត៌មានឲ្យជួយនោះ ត្រូវបានលោក ធា ជាថៅកែឡឥដ្ឋដែលក្មេងស្រីរស់នៅជាមួយនោះ បានយកក្មេងស្រីប្ដូរទីតាំងភ្លាមៗ បន្ទាប់ពីមានការផ្សាយពីអ្នកសារព័ត៌មានកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ហើយនគរបាលប៉ុស្តិ៍រដ្ឋាលឃុំល្បាំង១ បានចុះធ្វើកំណត់ហេតុសាកសួរក្មេងស្រីនៅគេហដ្ឋាននោះ កាលពីថ្ងៃទី២២ ហើយក្មេងស្រីរូបនោះក៏ត្រូវលោក ធា ថៅកែឡឥដ្ឋបញ្ជូនចេញពីផ្ទះនៅថ្ងៃទី២២ ថ្ងៃទី២៣ ផងដែរ។

បើតាមការឲ្យដឹងពីលោក ថេង ចន្ធី អធិការនគរបាលស្រុកលំផាត់ថា បន្ទាប់ពីលោក ពិសី នាយការិយាល័យបានទូរស័ព្ទឲ្យលោកអង្កេតរឿងនេះ លោកក៏បានឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលមានទីតាំងនៅជាប់ផ្ទះមានករណីនោះ ធ្វើការតែម្ដង ដោយលោកជាប់រវល់។ លោកបន្តថា បន្ទាប់ពីកម្លាំងប៉ុស្តិ៍ ធ្វើការសួរនាំក្មេងស្រី និងធ្វើកំណត់ហេតុរួច ក្មេងស្រីនោះត្រូវលោក ធា ថៅកែឡអិដ្ឋ ឲ្យប្រពន្ធនាំក្មេងស្រីនោះទៅជូនម្ដាយគេវិញ។ បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍សាកសួរទៅឃើញថា ក្មេងស្រីនោះមានម្ដាយក្រី ហើយស្ម័គ្រចិត្តនៅបំរើការងារផ្ទះ ដោយទទួលកម្រៃក្នុង១ខែ១០ម៉ឺនរៀល និងថៅកែឡឥដ្ឋនោះទទួលរាប់រងការរស់នៅដូចជា ការហូបចុក សម្លៀកបំពាក់ ថ្នាំសង្កូវនៅពេលមានជម្ងឺ។

ដោយឡែកអ្នកស្រី កែវ ដាវី ស្នងការរងទទួលផ្នែកជួញដូរ និងការពាអនិតិជន ថា អ្នកស្រីមានការសង្ស័យចំពោះករណីនេះណាស់ថា ករណីនេះក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចមិនទាន់គ្រប់ជ្រុងជ្រោយផង បែរជាឲ្យគេនាំយកក្មេងស្រីទៅបាត់ បើសិនជាក្មេងស្រីនោះត្រូវគេនាំយកទៅជូនម្ដាយគេវិញមិនអីទេ ចុះបើសិនគេមិននាំយកទៅជូនម្ដាយគេវិញ ថាតើក្មេងស្រីនោះទៅជាយ៉ាងណា។ អ្នកស្រីស្នងការរងបានបន្តថា បើសិនជាករណីនេះ មានបទបញ្ជាពីលោកស្នងការ អ្នកស្រីនឹងចុះស្រាវជ្រាវរឿងនេះដោយផ្ទាល់ដៃ។ ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបន្ថែមពីលោកស្នងការបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកលើក។

បើទោះជាយ៉ាងណា ករណីក្មេងស្រីត្រូវនាំទៅបាត់ ហើយថាយកទៅប្រគល់ឲ្យម្ដាយតាមសំដីលោកអធិការស្រុកលំផាត់នេះ ត្រូវមជ្ឈដ្ឋានមហាជន មានការព្រួយបារម្ភថា តើក្មេងស្រីនឹងក្លាយទៅជាយ៉ាងណា បើសិនជាគេមិននាំក្មេងស្រីទៅប្រគល់ជូនម្ដាយគេវិញនោះ។ ម្យ៉ាងវិញទៀត មានបទបញ្ជាពីលោកស្នងការឲ្យសត្ថកិច្ចធ្វើការស៊ើបអង្កេតរឿងនេះ ហើយមិនទាន់មានបទបញ្ជាពីលោកស្នងការយ៉ាងណាផង អនុញ្ញាត្តិឲ្យគេនាំក្មេងស្រីទៅបាត់ទៀត។ ហើយបើសិនជាមានករណីនេះមែន បើទៅស៊ើបសួរក្មេងស្រីដល់ផ្ទះ ឬ នៅប៉ុស្ដិ៍ជាប់ផ្ទះនោះ គ្មានក្មេងស្រីឯណា ហ៊ានឆ្លើយត្រង់ទេ៕ ដោយ៖(ភួង ផុន le.26.07.207)

website_news/2017270704.txt · Last modified: 2017/07/27 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki