website_news:2017270705

ពលករខ្មែរព្រួតគ្នា កាប់ជនជាតិឯងបណ្ដាលអោយរងរបួសធ្ងន់ម្នាក់នៅក្នុងប្រទេសថៃ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม កក្កដា 26, 2017

PATTAYA ÷ពលករខ្មែរមួយក្រុមក្រោយពេលផឹកស៊ីស្រវឹងព្រួតគ្នាកាប់ជនជាតិឯងបណ្ដាលអោយរងរបួស§ធ្ងន់ម្នាក់នៅក្នុងក្រុងPattaya ។ ហេតុការណ៍ពលករខ្មែរកាប់គ្នាឯងនេះបានកើតឡើងនៅវេលាម៉ោង06:30នាទីព្រឹកថ្ងៃពុធទី26 ខែកក្កដា ឆ្នាំ2017 នៅតាមបណ្តោយផ្លូវមាត់សមុទ្រប៉ាតាយ៉ាកាង ក្បែរសណ្ឋាគារHeart Rock Pattaya ស្ថិតនៅក្នុងស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ ជនរងគ្រោះត្រូវគេកាប់រងរបួសមានឈ្មោះ អាន អាយុ 20-25 ឆ្នាំ សញ្ជាតិខ្មែរ ជាពលករធ្វើការនៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងPattaya។ ប្រភពពីអ្នកឃេីញហេតុការណ៍បានឱ្យដឹងថាមុនពេលកើតហេតុក្រុមគេឃើញជនរងគ្រោះ និង បក្សពួកប្រហែលជា5-6នាក់បាននាំគ្នាមកអង្គុយផឹកស៊ីនៅកន្លែងកើតហេតុ ក្រោយពីផឹកស៊ីបានមួយ សន្ទុះក្រោយមកកើតមានរឿងទាស់ទែងសម្ដីគ្នា ហើយអ្នករងគ្រោះប្រហែលជាធ្លាប់មានរឿងគំនុំជាមួយជនដៃដល់ពីមុនមកទៀតនោះក៏កើតរឿងកាប់ចាក់គ្នាធ្វើអោយបុរសឈ្មោះអាន ត្រូវបក្សពួកដែលផឹកស៊ីជាមួយគ្នាព្រួតគ្នាកាប់បណ្ដាលឲ្យរងរបួសធ្ងន់រួចនាំគ្នារត់ឡើងម៉ូតូឌុបជិះគេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុសមត្ថកិច្ចតម្រួតក្រុងPattaya បានចុះមកអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ បានប្រទះឃើញបុរសម្នាក់កំពុងដេករបួសមានស្នាមត្រូវគេកាប់និងដាវបណ្ដាលមានរបួសជាច្រើនកន្លែង ក្នុងការត្រួតពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញអាវុធដាវ2ដើមនិងកាំបិត1ដើម។ ជនរងគ្រោះត្រូវបានភ្នាក់ងារសង្គ្រោះក្រុងPattaya បញ្ជូនយកទៅសង្គ្រោះនៅឯ មន្ទីរពេទ្យស្រុកបាងឡាម៉ុង ចំណែកឯជនដៃដល់សមត្ថកិច្ចថៃបានស្គាល់អត្តសញ្ញាណខ្លះៗ ហើយកំពុងតាមចាប់ខ្លួនយកមកចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017270705.txt · Last modified: 2017/07/27 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki