website_news:2017270902

ថៃបន្ធូរច្បាប់អនុញ្ញាត អាជីព10 យ៉ាង ឲ្យពលករបរទេសធ្វើការបាន

By เพียะตรา ประ September 26, 2017

គណៈរដ្ឋមន្ត្រីថៃសម្រេចកែសម្រួលច្បាប់ការងារ 10 អាជីព អនុញ្ញាតឲ្យពលករបរទេសធ្វើការបាន កាលពីថ្ងៃអង្គារទី26 ខែកញ្ញា ឆ្នាំ2017 អគ្គនាយកដ្ឋានក្រសួងការងារថៃបានប្រកាសអាជីពចំនួន10 យ៉ាងអនុញ្ញាតឲ្យពលករបរទេសធ្វើការបានការបានមានដូចខាងក្រោម៖

1.ការងារកម្មករ

2.ការងារកសិកម្ម, ដាំដុះរុក្ខជាតិ,ចិញ្ចឹមសត្វ,នេសាទត្រី, លើកលែងតែការងារជំនាញក្នុងកសិដ្ឋាននិងគ្រប់គ្រង់ទូកនេសាទនៅលើផ្ទៃសមុទ្យ

3.ការងារជាង, មានជាងរៀបអិត,ជាងឈើ,និងមុខងារជាងផ្សេងទៀត

4.ការងារលក់ដូរ, លក់ដូរនៅផ្សារ, លក់ដូរនៅមុខ តូប,

5.ការងារកែច្នៃគ្រឿងអលង្ការពេជ្រ,ដូចជាត្បូង, ពេជ្រ

6.ការងារធ្វើពួកខ្នើយកើយ,ឧបករណ៍គេងជាដើម

7.ការងារធ្វើស្បែកជើង

8.ការងារកែច្នៃគ្រឿងប្រដាប់សម្រាប់តែងកាយ

9.ការងារធ្វើឆ្នាំងដី,គ្រឿងបាន់ផ្សេងទាក់ទងដីអិត,តែហាមប្រកបមុខដោយខ្លួនឯង

និងមានអាជីពពីរយ៉ាងទៀត គណៈកម្មការកំពុងធ្វើការពិចារណាគែ អាជីពធ្វើកាំបិត, អាជីពស្មៀន,។ បច្ចុប្បន្នអាជីពដែលហាមឃាត់មិនឲ្យពលករបរទេសធ្វើមានចំនួន27យ៉ាង សម្រាប់អោយពលរដ្ឋថៃ។

website_news/2017270902.txt · Last modified: 2017/09/27 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki