website_news:2017271002

ករណីថៅកែ រឹបអូសឯកសារសម្គាល់ខ្លួនរបស់ពលករ ត្រូវមានទោសជាប់គុកមិនលើសពី 6ខែ

http://pheaktraprak.com/archives By เพียะตรา ประ October 27, 2017

ករណីនិយោជិត(ថៅកែ)រឹបអូសឬមិនឲ្យប៉ាស្ព័រឯកសាររបស់ពលករ ត្រូវមានទោសពិន័យជាប្រាក់ចំនួន100,000฿(មួយសែនបាត)ឬ ជាប់ ពន្ធនាគារមិនលើសពី 6ខែ។ តើបងប្អូនពលករកម្ពុជាធ្វើការនៅក្នុងប្រទេសថៃមានដឹងដែរឬទេថា.! ករណីថៅកែថៃរឹបអូសយកឯកសារសម្គាល់ខ្លួនរបស់យើងឬលិខិតឆ្លងដែនរបស់ពលករនិងត្រូវមានទោសជាប់ពន្ធនាគារនិងពិន័យជាប្រាក់ទៀតផង។

-ក្នុងច្បាប់ការងារថៃថ្មី(พศ2560) បានបញ្ជាក់ថា ក្នុងករណីនិយោជិត(ថៅកែ) រឹបអូសយកឯកសារផ្ទាល់ខ្លួនរបស់ពលករមានដូចជា,ប៉ាស្ព័រការងារ,លិខិតអនុញ្ញាតធ្វើការ,ប័ណ្ណសុីជម្ពូ, និងឯកសារផ្សេងទៀតរបស់ពលករ ដើម្បីកុំឲ្យពលកររត់ចេញទៅធ្វើការនៅកន្លែងផ្សេង គឺត្រូវមានទោសតាមច្បាប់ការងារថ្មី(พศ2560)មានទាំងពិន័យ មានទាំងជាប់គុក។

-ក្នុងករណីខាងលើនេះបើសិនជានិយោជិត(ថៅកែ)ណាហាន ប្រព្រឹត្តល្មើសពីច្បាប់ការងារខាងលើនេះនិងត្រូវមានទោសចាប់ផាកពិន័យជាទឹកប្រាក់ចាប់ពី100,000฿ (មួយសែនបាត) ឬត្រូវជាប់ពន្ធនាគារមិនលើសពី 6 ខែ ទាំងចាប់ទាំងជាប់។

6 -(สำหรับการคุ้มครองแรงงานต่างด้าว เพื่อป้องกันการค้ามนุษย์นั้น พบว่า หากนายจ้างหรือผู้ใดยึดใบอนุญาตทำงานหรือเอกสารสำคัญประจำตัวคนต่างด้าว มีโทษจำคุกไม่เกิน 6 เดือน หรือปรับไม่เกิน 100,000 บาท หรือทั้งจำทั้งปรับ)

-បើសិនជាបងប្អូនពលករកម្ពុជាធ្វើការក្នុងប្រទេសថៃ ជួបករណីដូចខាងលើនេះ សូមទំំនាក់ទំនងមកកាន់ភ្នាក់ងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ឬភ្នាក់ងារក្រសួងការងារថៃដោយផ្ទាល់ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជូនបងប្អូន។ ទំនាក់ទំនងទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ:Royal EmbassyofCambodiainBangkok

website_news/2017271002.txt · Last modified: 2017/10/27 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki