website_news:2017271003

ករណីថៅកែបោក, ថៅកែមិនបើក ប្រាក់ខែអោយ, ធ្វើទារុណកម្មលើពលករ, ទីនេះអាចជួយបងប្អូនបាន.!

http://pheaktraprak.com/archives By เพียะตรา ประ October 27, 2017

ក្នុងករណីបងប្អូនពលករកម្ពុជាជួបបញ្ហាដូចជា,ថៅកែបោក, មិនបើកប្រាក់ខែ,ធ្វើទារុណកម្មលើពលករ, បង្ខំពលករអោយធ្វើការខុសច្បាប់,និងផ្សេងៗទៀតកុំភ្លេចទំនាក់ទំនង់ភ្នាក់ងារមានសមត្តកិច្ចដូចខាងក្រោម៖

នៅពេលដែលបងប្អូនពលករកម្ពុជាធ្វើការនៅប្រទេសថៃជួបបញ្ហាដូចជា ថៅកែមិនបើកប្រាក់ខែអោយ,ធ្វើទារុណកម្មលើពលករ, ប្រើពលករអោយធ្វើការខុសច្បាប់, ឬផ្សេងទៀតនៅក្នុងប្រទេសថៃ។ នៅពេលបងប្អូនជួបបញ្ហាដូចខាងលើនេះ តើមានអ្នកណាអាចជួយបងប្អូនបាន.?

បញ្ហាទាំងនេះក្រសួងការងារថៃ និងស្ថានទូតកម្ពុជាអាចជួយដោះស្រាយបញ្ហាជូនបងប្អូនបាន ដោយគ្រាន់តែបងប្អូនមានជារូបភាព, វីដេអូនិងអ្វីផ្សេងទៀត ហើយបងប្អូនអាចទំនាក់ទំនងមកកាន់ភ្នាក់ងារស្ថានទូតកម្ពុជាតាមរយៈទូរស័ព្ទ: 02.9575851, 086.7999957,0940925905, 0928050561, 064.7547401

ឬទំនាក់ទំនង់ទៅកាន់ភ្នាក់ងារក្រសួងការងារថៃដោយផ្ទាល់តាមរយ:លេខទូរស័ព្ទ: 1694 ឬលេខទូរស័ព្ទ: 11111 របស់ក្រសួងមហាថៃដោយផ្ទាល់ក៏បាន ឫតាមរយៈវេបសាយ:https://www.doe.go.th/helpme ចុចត្រង់នេះ។ ដូច្នេះចំពោះបងប្អូនពលករកម្ពុជាដែលជួបបញ្ហាដូចការលើកខាងលើកុំភ្លេចទំនាក់ទំនងសុំការអន្តរាគមន៍ពីភ្នាក់ងារមានសមត្តកិច្ចនៅក្នុងប្រទេសថៃ ដើម្បីជួយដោះស្រាយបញ្ហាជូនបងប្អូន។

website_news/2017271003.txt · Last modified: 2017/10/27 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki