website_news:2017271004

ពលករកម្ពុជា ដែលមានប័ណ្ណស៊ីជម្ពូផុតកំណត់ 01.11.2017 អាចធ្វើប៉ាស្ព័របាន ដោយមិនចាំបាច់ចាប់លេខរៀង នៅថ្ងៃអាទិត្យនេះ.!

http://pheaktraprak.com/archives By เพียะตรา ประ October 26, 2017

គណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាប្រកាសអនុញ្ញាតឲ្យពលករកម្ពុជា ដែលមានប័ណ្ណស៊ីជម្ពូផុតកំណត់ថ្ងៃទី.01.11.2017 ទៅធ្វើប៉ាស្ព័រត្រួតសញ្ជាតិបាន ដោយមិនចាំបាច់ចាប់លេខរៀង។ គណៈកម្មការ ផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាក្នុងប្រទេសថៃ បានចេញសេចក្ដីប្រកាសជូនដំណឹងដល់បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅធ្វើការក្នុងប្រទេសថៃ អោយបានជ្រៀបថា។ ដើម្បីជួយសម្រួលដល់បងប្អូនពលករកម្ពុជាដែលកាន់ប័ណ្ណស៊ីជម្ពូផុតកំណត់ថ្ងៃទី01.11.2017 ខាងមុខនេះ គណៈកម្មការផ្តល់ភាពស្របច្បាប់ បានអនុញ្ញាតឲ្យពលករកម្ពុជាមានប័ណ្ណស៊ីជម្ពូដូចខាងលើអាចចូលមកធ្វើប៉ាស្ព័រត្រួតសញ្ជាតិបានដោយមិនចាំបាច់មានលេខរៀងឡយ។ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី27នេះតទៅ ហើយនៅថ្ងៃអាទិត្យខាងមុខនេះ គណៈកម្មការផ្តល់ភាពស្របច្បាប់កម្ពុជាបើកធ្វើប៉ាស្ព័រជូនបងប្អូនពលករកម្ពុជាក្នុងករណីពិសេស ចំពោះពលករមានប័ណ្ណស៊ីជម្ពូផុតកំណត់ថ្ងៃទី01.11.2017 ។ អាស្រ័យហេតុនេះសូមបងប្អូនពលករកម្ពុជាទាំងអស់ដែលកំពុងកាន់ប័ណ្ណស៊ីជម្ពូដែលផុតកំណត់ថ្ងៃទី 01.11.2017 ប្រញាប់រួសរាន់មកធ្វើប៉ាស្ព័រត្រួតសញ្ជាតិអោយបានទាន់ពេល។

website_news/2017271004.txt · Last modified: 2017/10/27 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki