website_news:2017271102

អភិបាលរងខេត្តបន្តដាក់វិធានការដល់កម្លាំងឈរជើងតាមបន្ទាត់ព្រំដែនទប់ស្កាត់ពលករចំណាកស្រុកព្រោះរយៈពេល១០ខែឆ្នាំ២០១៧ទប់ស្កាត់បានចំនួន៧៥៦នាក់

http://cambodiapolice.com/ ម៉ោង 10:47 pm 26 វិច្ឆិកា 2017

បន្ទាយមានជ័យ ៖ អភិបាលរងខេត្តនៅបន្តដាក់វិធានការដល់កម្លាំងឈរជើងតាមបន្ទាត់ព្រំដែនទប់ស្កាត់ពលករចំណាក់ស្រុកព្រោះរយះពេល១០ខែ ឆ្នាំ២០១៧ ទប់ស្កាត់បានចំនួន៧៥៦នាក់ ដែលលើកឡើងកិច្ចប្រជុំលទ្ធផលការងារកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖កិច្ចប្រជុំលទ្ធផលការងាររបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យរយៈពេល១០ខែ ក្នុងឆ្នាំ២០១៧នេះគឺកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានសហការកម្លាំងនគរបាលឈរជើងតាមបន្ទាត់ព្រំដែនធ្វើការទប់ស្កាត់ពលករខ្មែរចំណាក់ស្រុកខុសច្បាប់ដែលទៅរកការងារធ្វើដោយខុសច្បាប់នៅប្រទេសថៃ។

លោកស្រីបានបញ្ជាក់ថា៖ ពលករចំណាក់ស្រុកខុសច្បាប់ដែលត្រូវទប់ស្កាត់តាមច្រករបៀងខុសច្បាប់តាមបន្ទាត់ព្រំដែនរយៈពេល១០ខែឆ្នាំ២០១៧នេះមានចំនួន២៦លើកសរុបចំនួន៧៥៦នាក់ ស្រី២៧១នាក់ កុមារ៥០នាក់មកពីចំនួន១៦ខេត្ត។ ហើយត្រូវបានអប់រំណែនាំដល់ពលករចំណាក់ស្រុកមានការយល់ដឹងពីសុវត្តិភាពរបស់ខ្លួនដែលឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់ប្រឈមគ្រោះ។ លោកស្រី ប៉ុក ណាឌី បានមានប្រសាសន៍ដាក់វិធានការដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែន ត្រូវតែទប់ស្កាតពលករចំណាក់ស្រុកខុសច្បាប់អោយបានព្រោះថាកំណើនពលករចំណាកស្រុកខុសច្បាប់រយះពេល១០ខែ ក្នុងឆ្នាំ២០១៧នេះ ឃាត់ធ្វើការអប់រំបានសរុបចំនួន៧៥៦នាក់ ស្រី២៧១នាក់ កុមារ៥០នាក់៕ ដោយ៖ចន្ត្រា

website_news/2017271102.txt · Last modified: 2017/11/27 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki