website_news:2017271104

ចាប់ខ្លួនពលករ 4 នាក់ ពីបទកាន់លិខិតឆ្លងដែនក្លែងក្លាយ

http://www.pheaktraprak.com November 27, 2017

កាលពីថ្ងៃអាទិត្យទី26 ខែវិច្ឆិកា ឆ្នាំ2017 កន្លងទៅថ្មីនេះ កម្លាំងអាជ្ញាធរថៃប្រចាំផ្សារលុងក្លឿរស្រុកអារញ្ញ ខេត្តស្រះកែវ ធ្វើការឃាត់ខ្លួនពលករខ្មែរចំណាកស្រុកចំនួន4 នាក់ ខណៈពេលកំពុងឡើងធ្វើដំណើរចេញពីផ្សារលុងក្លឿរទៅទីក្រុងបាងកក។ យោងតាមប្រភពព័ត៌មានរបស់ថៃ បានចុះផ្សាយឱ្យដឹងថា ពលករចំណាកស្រុកកម្ពុជាចំនួន4នាក់ ត្រូវបានកម្លាំងទាហានឈុតខ្មៅប្រចាំកងពលលេខ1201 សហការជាមួយតម្រួតអន្តោប្រវេសន៍ស្រុកអារញ្ញ ធ្វើការឃាត់ខ្លួន បន្ទាប់ពីទាហានថៃត្រួតពិនិត្យលិខិតឆ្លងដែន របស់ពលករទាំង4 នាក់ ដឹងថាជាលិខិតឆ្លងដែនក្លែងក្លាយ។

ពលករខ្មែរទាំង4 នាក់ត្រូវទាហានថៃចាប់ខ្លួននោះរួមមាន 1 ឈ្មោះយាង ឈៀង ភេទប្រុស អាយុ24ឆ្នាំសញ្ជាតិខ្មែរ 2 ឈ្មោះហុន សារិត ភេទប្រុស អាយុ20ឆ្នាំ សញ្ជាតិខ្មែរ 3 ឈ្មោះ សារឿន ចំរើន ភេទប្រុស អាយុ30ឆ្នាំ សញ្ជាតិខ្មែរ 4 ឈ្មោះយាងឈឿង ភេទស្រី អាយុ30ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំងគ្នារស់នៅក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា។ តាមចម្លើយសារភាពពលករខ្មែរទាំងអស់បានប្រាប់ពួកគាត់ធ្វើដំណើរមកពីស្រុកកំណើត ហើយឆ្លងដែនតាមរយៈច្រកព្រំដែនធម្មជាតិ ដោយមានអ្នកនាំផ្លូវចូលខាងថៃ ដោយបង់ផ្លូវម្នាក់2000បាត ដើម្បីទៅស្វែងរកការងារធ្វេីនៅទីក្រុងបាងកក ប្រទេសថៃ ។

បច្ចុប្បន្នពលករខ្មែរទាំង4នាក់ ត្រូវតម្រួតអន្តោប្រវេសន៍ថៃ បញ្ជូនទៅធ្វេីការសាកសួរ និងចោទប្រកាន់ពីបទកាន់លិខិតឆ្លងដែនក្លែងក្លាយ និងឆ្លងដែនចូលមកប្រទេសថៃដោយខុសច្បាប់។

website_news/2017271104.txt · Last modified: 2017/11/27 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki