website_news:2017271105

ពលករខ្មែរកំពុងខុសច្បាប់ក្នុងប្រទេសថៃ ចាប់ផ្តើមងាករកសេវាកម្មធ្វើប៉ាស្ព័រMOU

http://www.pheaktraprak.com November 25, 2017

ពលករខ្មែរកំពុងធ្វើការខុសច្បាប់នៅប្រទេសថៃ កំពុងងាករកសេវាកម្មធវើប៉ាស្ព័រ MOU វិញម្ដងបន្ទាប់ពីរាជ រដ្ឋាភិបាលថៃ ប្រកាសឈប់ធ្វើឯកសារអោយអ្នកខុសច្បាប់ទៀត។ បងប្អូនពលករកម្ពុជាមួយចំនួនធំដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ អស់រយៈពេលជាច្រើនខែច្រើនឆ្នាំមកហើយនោះ ឥឡូវនេះបានសម្រេចចិត្តនាំគ្នាទៅជួលក្រុមហ៊ុនផ្សេងនៅក្នុងប្រទេសថៃ អោយដើរឿងធ្វើប៉ាស្ព័រការងារដែលពលករភាគច្រើនហៅថា (ប៉ាស្ព័រMOU) វិញម្ដងទោះបីជាប៉ាស្ព័រនោះមានតំលៃខ្ពស់យ៉ាងណាក៏ដោយ។

ការដែលបងប្អូនពលករខ្មែរខុសច្បាប់ងាកទៅរកសេវាកម្មធ្វើប៉ាស្ព័រ MOU នោះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលថៃបានប្រកាសជាផ្លូវការថាប្រទេសថៃឈប់បើកធ្វើប័ណ្ណស៊ីជម្ពូ ឬប៉ាស្ព័រការងារជូនដល់អ្នកដែលខុសច្បាប់ទៀតហើយ ពោលគឺតំរូវអោយអ្នកដែលខុសច្បាប់ត្រូវវិលត្រឡប់ទៅដើរឿងធ្វើប៉ាស័្ពរការងារMOUពីប្រទេសរបស់ខ្លួនឡើងមកធ្វើការវិញ។ បច្ចុប្បន្នប៉ាស្ព័រMOU មានតំលៃចាប់ពី18.500បាត រហូតដល់27.000បាត អាស្រ័យទៅលើជួលក្រុមហ៊ុននីមួយៗដែលគេទាពីពួកគាត់។ ហើយក្នុងដំណាក់កាលដែលកំពុងដើររឿងធ្វើប៉ាស្ព័រ MOU នោះ ពួកគាត់ត្រូវធ្វើការនៅប្រទេសថៃបែបលួចលាក់ព្រោះការធ្វើប៉ាស្ព័រMOUនេះ មានរយៈពេលចាប់ពី45ថ្ងៃ-60ថ្ងៃ ដូច្នេះគាត់តែងតែចង់ឲ្យរាជរដ្ឋាភិបាលជួយកាត់បន្ថយពេលដែលដើររឿងធ្វើប៉ាស្ព័រMOU នោះអោយមានរយ:ខ្លីជាងមុនដើម្បីកុំឱ្យពួកគាត់ភ័យព្រួយនៅពេលមានសមត្ថកិច្ចថៃមកធ្វើការត្រួតពិនិត្យ។

website_news/2017271105.txt · Last modified: 2017/11/27 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki