website_news:2017271106

យោធាកម្ពុជា-ថៃ សន្យារួមគ្នាទប់ស្កាត់ ការលួចឆ្លងដែនកាប់ឈើ និងបទល្មើសតាមព្រំដែន

https://www.dap-news.com/kh/ អាទិត្យ, ២៦ វិច្ឆិកា ២០១៧ 10:32 ដោយ: ដើមអម្ពិល ID:019

ឧត្តរមានជ័យ៖ យោធាកម្ពុជា ដឹកនាំដោយលោកអនុសេនីយ៍ទោ ហ៊ុន ប៊ី នាយរងប៉ុស្តិ៍ជាំ និងលោក អនុសេនីយ៍ត្រី សុខ ឈឿយ មេបញ្ជាការកងល្បាតទី២ រួមទាំងនគរបាលប៉ុស្តិ៍ភ្នំត្បាល់ កាលពីថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានជួបជាមួយយោធាថៃ ដែលដឹកនាំដោយ លោក អនុសេនីយ៍ឯក សាន់ទិ វឌ្ឍនៈថងគូន មេបញ្ជាការកងរយ ២៣០២ ឈុនខ្មៅថៃ ពិភាក្សាពីបញ្ហាលួច ឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើ និងរួមគ្នាទប់ស្កាត់បទល្មើស តាមបន្ទាន់ព្រំដែន នៃប្រទេសទាំងពីរ ។ ជាលទ្ធផលនៃជំនួប ភាគីទាំងពីរ បានសម្រេចរួមគ្នាទប់ស្កាត់ ការឆ្លងដែនកាប់ឈើ និងបទល្មើសផ្សេងៗ នៅតាមខ្សែបន្ទាត់ព្រំដែន, ឯកភាពឲ្យមានការប្រកួតកីឡា រវាងទាហានកម្ពុជា និងទាហានថៃ នៅថ្ងៃទី១៥រៀងរាល់ខែ ៕

website_news/2017271106.txt · Last modified: 2017/11/27 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki