website_news:2017271107

ពលករខ្មែរម្នាក់ត្រូវគេចាក់ស្លាប់ដោយសាររឿងរាំងជាន់ជើងគេ

http://www.pheaktraprak.com November 25, 2017

កាលពីវេលាម៉ោងប្រមាណ11:30នាទីយប់ នាថ្ងៃសុក្រទី24 ខែវិច្ឆិកា ឆ្នាំ2017នេះ មានករណីពលករខ្មែរ ឈ្មោះ នួន ម៉ៃ អាយុ23ឆ្នាំ សញ្ជាតិខ្មែរ ធ្វើការសំណង់ ត្រូវក្រុមស្ទាវថៃចាក់និងកាំបិតបណ្ដាលឱ្យស្លាប់ភ្លាមៗ និង 2នាក់ទៀតរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្សារណាត់ ក្បែរកន្លែងជួសជុលរថយន្ត70 (តាឡាតអ៊ូខាងរត់សាយ70) ស្ថិតនៅភូមិ4 ឃុំថាសាយ ស្រុកមឿងខេត្តនុនថាក់បុរី ប្រទេសថៃ ។

យោងតាមប្រភពព័ត៌មានពីបុរសឈ្មោះសា មិត្តអាយុ43 ឆ្នាំសញ្ជាតិខ្មែរ ជាមិត្តរួមការងារជាមួយគ្នាប្រាប់ថា មុនកើតហេតុកម្មករខ្មែររូបនោះបានចូលរាំងក្នុងកម្មវិធីប្រគំខនសឺតមួយ ហើយបារាំងជាន់ជើងស្ទាវម្នាក់នៅកន្លែងរាំង រួចចេញមកខាង ហើយក្រុមស្ទាវបានស្រែដាក់ពលករខ្មែររូបនោះថា (មិនអីទេជួមគ្នានៅក្រៅ) ក្រោយមកក្រុមស្ទាវនោះបានលើកគ្នាចូលទៅវ៉ៃក្រុមពលករខ្មែរបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសដូចហេតុការណ៍ខាងលើនេះ។ក្រោយពេលកើតហេតុសមត្ថកិច្ចថៃបានចុះទៅដល់កន្លែងកើតហេតុ ហើយកំពុងធ្វើការត្រួតពិនិត្យ សាកសពអ្នកស្លាប់ និងកំពុងស្រាវជ្រាវរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់។

website_news/2017271107.txt · Last modified: 2017/11/27 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki