website_news:2017271108

សមត្ថកិច្ចថៃ បើកព្រឹត្តិបត្រការណ៍ឆ្មក់ត្រួតពិនិត្យឯកសារធ្វើការកម្មករនេសាទត្រី, ការងារសមុទ្រ

http://www.pheaktraprak.com November 25, 2017

កាលពីថ្ងៃពុធ ទី22 ខែវិច្ឆិកា ឆ្នាំ2017 កន្លងទៅផុតទៅថ្មីៗនេះ អាជ្ញាធរក្រសួងការងារថៃ ប្រចាំខេត្តរ៉ាក់ណង ប្រទេសថៃ បានរួមសហការជាមួយកម្លាំងអាជ្ញាធមូលដ្ឋាន,តម្រួត, ទាហានជើងទឹក ក្នុងតំបន់សមុទ្ររ៉ាក់់ណង។ បានបើកកិច្ចប្រតិបត្តិការណ៍ឆ្មក់ចុះត្រួតពិនិត្យឯកសារធ្វើការរបស់ពលករនេសាទត្រីនៅទូកនេសាទ ស្ថិតក្នុងតំបន់សមុទ្រអាដាម៉ាណ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនិងពលករចំណាកស្រុកខុសច្បាប់។ ក្នុងកិច្ចសហប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចថៃ បានធ្វើការត្រួតពិនិត្យទូកនេសាទត្រីចំនួន 4គ្រឿង ព្រមទាំងត្រួតពិនិត្យឯកសារធ្វើការកម្មករធ្វើការនេសាទត្រីនៅលើទូកចំនួន 34នាក់ ទាំងអស់គ្នាមានលិខិត អនុញ្ញាតធ្វើការយ៉ាងត្រឹមត្រូវស្របច្បាប់តាមច្បាប់ការងាររបស់ប្រទេសថៃ។

website_news/2017271108.txt · Last modified: 2017/11/27 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki