website_news:2017271109

រថយន្តឈ្នួលដឹកពលករខ្មែរទៅធ្វើប៉ាស្ព័រនៅខេត្តសង់ក្លា ជួបគ្រោះថ្នាក់ចរាចរ

http://www.pheaktraprak.com November 26, 2017

រថយន្តឈ្នួលដឹកពលករកម្ពុជាទៅបញ្ជាក់អត្តសញ្ញាណ ធ្វើប៉ាស្ព័រនៅខេត្តសង់ក្លា ជួបគ្រោះថ្នាក់ចរាចរតាមផ្លូវបណ្តាលឱ្យពលករខ្មែរចំនួន13នាក់ភ័យព្រលឹងនៅចុងសក់ បន្ទាប់ពីបើកបុកគូទរថយន្តដឹកទំនិញសិបឡ។ ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ទី25 ខែវិច្ឆិកា ឆ្នាំ2017 នៅត្រង់ចំណុចផ្លូវបំបែកជាបួនស្ថិតក្នុងស្រុកហាត់យ៉ៃ ខេត្តសុងក្លា យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ពលករកម្ពុជាដែលជិះក្នុងរថយន្តប្រមាណ13នាក់ មិនបានរងរបួសអ្វីឡើយគ្រាន់តែមានអាការៈភ័យស្លន់ស្លោតែប៉ុណ្ណោះ។

website_news/2017271109.txt · Last modified: 2017/11/27 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki