website_news:2017271110

ដឹងទេ តើមានពលករកម្ពុជាប៉ុន្មាននាក់ កំពុងធ្វើការនៅកូរ៉េ?

http://kleykley.sabay.com.kh/article/ សុក្រ, 24 វិច្ឆិកា 2017 10:53

លោក ហ្ស៊ីម បូឃ្យុន អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាពសាធារណរដ្ឋកូរ៉េ បានថ្លែងបញ្ជាក់ថា យុវជន យុវនារីកម្ពុជា ប្រមាណ ៤៣០០០នាក់ កំពុងធ្វើការនៅកូរ៉េ ដោយតស៊ូ និងទាំងបែកញើស ក្នុងវិស័យជាច្រើនក្នុងសង្គមសាធារណរដ្ឋកូរ៉េ។ លោកលើកឡើងដូច្នេះក្នុងជំនួបជាមួយសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤វិច្ឆិកា។ លោកឲ្យដឹងថា តាំងពីឆ្នាំ១៩៩៧មក ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ មានការរីកចម្រើនគួរឲ្យកត់សម្គាល់លើវិស័យជាច្រើនដូចជា វិស័យព័ត៌មានវិទ្យា ទេសចរណ៍ និងវិស័យជាច្រើន។ លោក ហ្ស៊ីម បូឃ្យុន បានមានប្រសាសន៍ថា នៅក្នុងសហគមន៍អន្តរជាតិប្រទេសកូរ៉េធ្លាប់គាំទ្រយ៉ាងសកម្មឲ្យកម្ពុជាចូលជាសមាជិកយូណេស្កូ។ លើសពីនេះ ថ្នាក់ដឹកនាំទាំង២ កំពុងតែកសាងចំណងមិត្តភាពទៅវិញទៅមកដោយមានឱកាសជាច្រើនក្នុងកិច្ចប្រជុំអាស៊ានបូក៣ និងកិច្ចប្រជុំអាស៊ាន-កូរ៉េ ផងដែរ៕ អត្ថបទ៖ សោភា

website_news/2017271110.txt · Last modified: 2017/11/27 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki