website_news:2017271112

តម្រួតទេសចរណ៍ថៃ ស្ទាក់ចាប់ពលករកម្ពុជាគ្មានឯកសារចំនួន39នាក់

http://www.pheaktraprak.com November 27, 2017

ពលករកម្ពុជាគ្មានឯកសារចំនួន39នាក់ ត្រូវកម្លាំងសមត្ថកិច្ចតម្រួតទេសចរណ៍ឃាត់ខ្លួន បន្ទាប់ពីធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញ។ កាលពីថ្ងៃ26 ខែវិច្ឆិកា ឆ្នាំ2017កន្លងទៅនេះ សមត្ថកិច្ចតម្រួតទេសចរណ៍ ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បព្រឹត្តិបត្រការណ៍ប្រដេញស្ទាក់ចាប់រថយន្តឈ្នួលចំនួន2 គ្រឿង បន្ទាប់ពីលួចដឹកពលករខ្មែគ្មានឯកសាររវិលត្រឡប់ទៅជាយដែនកម្ពុជា-ថៃ។

យោងតាមប្រភពព័ត៌មានពីថៃបានចុះផ្សាយកាលពីថ្ងៃសៅរ៍ទី26 ខែវិច្ឆិកា ឆ្នាំ2017នេះ អោយបានដឹងថា កម្លាំងសមត្ថកិច្ចតម្រួតទេសចរណ៍ខេត្តស្រះកែវ បើកកិច្ចព្រឹត្តិការណ៍ដេញស្ទាក់ចាប់រថយន្តឈ្នួលពីរគ្រឿងនៅត្រង់ចំណុចផ្លូវជាតិ(ខៅសិនសន)ខេត្តស្រះកែវ ក្នុងកិច្ចព្រឹត្តិបត្រការណ៍នោះ កម្លាំងសមត្ថកិច្ចថៃ ឃាត់បានរថយន្ដតូរីសម៉ាកToyota comener ពណ៌សចំនួនពីរគ្រឿង ព្រមទាំងឆែកឆេររកឃើញពលករខ្មែរគ្មានឯកសារចំនួន 39នាក់ នៅក្នុងរថយន្តទាំងពីរគ្រឿង ចំណែកអ្នកបើកបររថយន្តខាងលើបានរត់គេចខ្លួនផុត។ ប្រភពពីពលករដែលធ្វើដំណើរតាមរថយន្តឈ្នួលទាំងពីរគ្រឿងបានសារភាពប្រាប់ថា ពួកគេទាំងអស់គ្នាធ្វើការនៅទីក្រុងបាងកកប្រទេសថៃ ហើយធ្វើដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ដោយឡើយងជិះរថយន្តឈ្នួលនៅម្ដុំបេន(ប្រារ៉ាមសង)ក្នុងតំលៃមនុស្សម្នាក់15.00បាត-17.00បាត ។

បច្ចុប្បន្នពលករខ្មែរទាំងអស់ត្រូវកម្លាំងសមត្ថកិច្ចទេសចរណ៍ថៃធ្វើការសាកសួររួច ប្រគល់ជូនតម្រួតអន្តោប្រវេសន៍ខេត្ដស្រះកែវដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017271112.txt · Last modified: 2017/11/27 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki