website_news:2017271113

ពលរដ្ឋជាង៣០នាក់ប្តឹងស្ត្រីម្នាក់ពីបទឆបោកថាអាចធានាទៅជប៉ុន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ១៤:០៣ ប៉ឹង ឆដា

ខេត្តកណ្ដាល ៖ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពលរដ្ឋជាង៣០នាក់ មកពីស្រុកកៀនស្វាយ បានមកដាក់ពាក្យបណ្តឹងទៅលើស្ត្រីឆបោកម្នាក់ឈ្មោះ អៀត សារឹម ដែលបានឆបោកប្រាក់ពួកគាត់ ថាធានាទៅធ្វើពលករនៅប្រទេសជប៉ុន ចូលសាលាដំបូងខេត្តកណ្តាល ដើម្បីសុំឲ្យតុលាការមេត្តាជួយដោះស្រាយតាមនីតិវិធី ។

ពលរដ្ឋជាច្រើនបានប្រាប់ឲ្យដឹងថា ពួកគាត់ត្រូវបានស្ត្រីឈ្មោះ អៀត សារឹម បានឆបោកពួកគាត់ ដោយលួងលោមថា បើចង់ទៅធ្វើការនៅប្រទេសជប៉ុនបានប្រាប់ខែច្រើន ចាំខ្លួនធានាយកទៅ ឲ្យតែប្រគល់ប្រាក់ឲ្យខ្លួនម្នាក់ ១,០០០ ទៅ២០០០ដុល្លារ បានទៅហើយ ។ តែអ្វីដែលពួកគាត់ខំទុកចិត្តនោះ គឺបានត្រឹមតែត្រូវស្ត្រីឆបោក អៀត សារឹម យកលុយពីពួកគាត់យកទៅចាយអស់ពោល គឺលុយក៏អស់ មនុស្សក៏អត់បានទៅ ។ ពលរដ្ឋបានប្រាប់បន្ថែមទៀតថា ពួកគាត់មកដាក់ពាក្យបណ្តឹង គឺសូមឲ្យតុលាការមេត្តាជួយដោះស្រាយតាមច្បាប់លើបុគ្គលឆបោកខាងលើ ។ បច្ចប្បន្នស្ត្រីឆបោកឈ្មោះ អៀត សារឹម កំពុងជាប់ឃុំឃាំងនៅពន្ធនាគារខេត្តកណ្តាល ៕

website_news/2017271113.txt · Last modified: 2017/11/27 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki