website_news:2017271207

សមត្ថកិច្ចថៃកំពុងបើកការស៊ើបអង្កេតលើករណី តម្រួតថៃជំរិតទារប្រាក់ពីពលករខ្មែរ នៅខេត្តស្រះកែវ

http://www.pheaktraprak.com December 26, 2017

កាលពីថ្ងៃអង្គារទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ លោកអគ្គស្នងការមេតម្រួតប្រទេសថៃ បានដាកបញ្ជាអោយលោកស្នងការតម្រួតខេត្តស្រះកែវ ប្រទេសថៃ អោយបើកការសើបអង្កេតស្រាវជ្រាវលើករណីវីដេអូឃ្លីបហេតុការណ៍តម្រួតថៃមួយរូបគណៈពេលកំពុងជំរិតទាប្រាក់ពីរពលករខ្មែរក្នុងមនុស្សម្នាក់១០០បាត ទាំងមានលិខិតឆ្លងដែនធ្វើដំណើរត្រឹមត្រូវ ខណៈពេលដែលពលករខ្មែរទាំងអស់នោះជិះរថយន្តតូរីសធ្វើដំណើរដើម្បីវិលត្រឡប់ទៅជួបគ្រួសារនៅឯប្រទេសកម្ពុជា។

តាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការតម្រួតថៃ បានប្រាប់ឲ្យដឹងថា ក្នុងករណីវីដេអូឃ្លីបជំរិតទារប្រាក់ពីពលករខ្មែរខាងលើនេះ លោកអគ្គស្នងការមេតម្រួតថៃបានបញ្ជាឲ្យលោកស្នងការតម្រួតខេត្តស្រះកែវតាមស្រាវជ្រាវរកតម្រួតនៅក្នុងឃ្លីបវីដេអូនេះអោយឃើញនៅក្នុងរយះពេល៧ថ្ងៃ ព្រមទាំងប្រកាសចាត់វិធានការយ៉ាងដាច់ខាតចំពោះមន្ត្រីតម្រួតថៃ ដែលជំរិតទារប្រាក់ពីពលករកម្ពុជាដែលស្របច្បាប់។

website_news/2017271207.txt · Last modified: 2017/12/27 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki